ថៃ៖ អាចនិយាយបានថា God Jirayu និង Bow Benjawan ជាតារាប្រុសស្រីមួយគូ ដែលបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈមកជាច្រើនឆ្នាំ និងទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ ម្យ៉ាងវិញទៀត រាល់ស្នាដៃក្នុងវិស័យសិល្បៈ របស់អ្នកទាំងពីរ តែងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនគ្រប់ទិសទី រហូតក្លាយជាតារាជួរមុខប្រចាំប្រទេសថៃមកទល់សព្វថ្ងៃ។

យ៉ាងណាមិញ គេដឹងផងដែថា God Jirayu និង Bow Benjawan ជាគូស្នេហ៍នឹងគ្នា ទោះខាងស្រីមានអាយុបងខាងប្រុសដល់ទៅ៣ឆ្នាំ តែអ្នកទាំងពីរត្រូវបានមហាជនមើលឃើញជា គូសង្សាដ៏រស្មោះស្ម័គ្រនឹងគ្នាខ្លាំងផងដែរ។ មិនតែប៉ុណ្ណោះ គេឧស្សាហ៍ឃើញអ្នកទាំងពីរ ថតរូបបង្ហោះលើបណ្ដាញសង្គម ឱបថើបគ្នាយ៉ាងស្និទ្ធស្នាលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង God Jirayu និង Bow Benjawan ក៏បានសាងស្នេហ៍ជាមួយគ្នាអស់រយៈពេល៨ឆ្នាំ ហើយចំណងស្នេហាតារាប្រុសស្រីមួយគូនេះនៅតែរឹងមាំ និងទំនាក់ទំនងស្នេហាដ៏ស្អិតរមួតដដែល។ លើសពីនេះទៅទៀត ទោះស្នេហាខុសវ័យ តែគូសង្សារមួយគូនេះ តែងតែធ្វើឲ្យមហាជន និងអ្នកគាំទ្រលួចច្រណែននឹងសកម្មភាពស្វីតៗស្ទើរគ្រប់ពេល៕

សូមទស្សនារូបភាពខាងក្រោម៖ 

God Jirayu និង Bow Benjawan
God Jirayu និង Bow Benjawan
God Jirayu និង Bow Benjawan
God Jirayu និង Bow Benjawan
God Jirayu និង Bow Benjawan
God Jirayu និង Bow Benjawan
God Jirayu និង Bow Benjawan
God Jirayu និង Bow Benjawan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]