រាជធានីភ្នំពេញ ៖ ពិតណាស់ សម្រាប់មនុស្សស្រី នរណាៗក៏មិនប្រាថ្នា ឲ្យដងខ្លួនមានស្លាកស្នាមនោះឡើយ ដោយគេគិតថា ពេលមានស្នាមនោះ ពួកគេនឹងមិនអាចស្លៀកពាក់ឲ្យស្អាតដូចអ្នកដទៃឡើយ ព្រោះស្នាមតែងមានរូបរាងមិនសូវស្អាតប៉ុន្មានទេ។
យ់ាងណាក្តី ប្រសិនបើក្រឡេកទៅមើល ជីវិតតារាស្រីប៉ុន្មានដួងនេះ បើទោះបី មានស្លាកស្នាមលើស្បែក ធំនិងខ្លាំងកម្រិតណាក្តី តែអ្នកទាំងពីរ មិនដែលលាក់បាំង និងព្យាយាមស្លៀកពាក់បន្លំស្នាមទាំងនោះទេ ផ្ទុយទៅវិញ ក្នុងនោះគេឃើញ តារាស្រីវ័យក្មេង២រូបនេះ បើកចំហដោយគ្មានញញើតសូម្បីតែបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងនោះគឺ តារាស្រីវ័យក្មេង កញ្ញា សាន កុសុមៈ ម្ចាស់ជ័យលាភីក្នុងកម្មវិធី «ធីតាឯកសង្រ្កាន្ត» និងជាតារាសម្តែងពន្លកថ្មី រូបនាង មានស្នាមធំវែងមួយ នៅត្រង់កដៃខាងឆ្វេង ដែលក្រឡេកមួយភ្លែត ស្ទើរតែមើលមិនដឹងទាល់តែសោះ។
ចំណែកឯ កញ្ញា តែ ស៊ុនសុដាលីកា ដែលត្រូវហ្វេនៗស្គាល់ក្នុងឈ្មោះ លីកា អតីតសមាជិក្រុមរាំ OMG ត្រូវគេដឹងថា រូបនាងជានារីដែល មានស្បែកភ្លឺរលោងសម៉ត់ខៃ ផ្ទុយទៅវិញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រួចនោះ ជើងឆ្វេងរបស់រូបនាង មានស្នាមធំវែង លាតសន្ធឹងស្ទើរពេញ ផ្ទៃជើងចាប់ពីជង្គង់។
យ៉ាងណាក្តី តារាស្រីវ័យក្មេងទាំង២រូបនេះ នៅតែទទួលការគាំទ្រ ការពេញចិត្តពីហ្វេនៗដូចពេលមុនៗដដែល ជាពិសេសទៅទៀត ហ្វេនៗកាន់តែចូលចិត្ត ក្រោយពេល តារាស្រី២រូបនេះ ក្លាហានមិនរអា ក្នុងការបង្ហាញស្លាកស្នាមរបស់ខ្លួន ទៅកាន់មហាជននោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. កញ្ញា សាន កុសុមៈ
២. កញ្ញា តែ ស៊ុនសុដាលីកា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]