បរទេស៖ កាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅនេះ តារាសម្ដែងស្រី Angelina Jolie និងកូនៗ របស់នាង បានមានវត្តមាននៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធីការបញ្ចាំងភាពយន្ត «Eternals» នៅចក្រភពអង់គ្លេស ហើយការបង្ហាញខ្លួន អ្នកម្ដាយរូបនេះ ព្រមទាំងកូនៗ ត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍យ៉ាងខខ្លាំង។  

ជាពិសេស នៅក្នុងនោះ កូនស្រីរបស់ Angelina Jolie នាង Shiloh ដែលទទួលបាននូវការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង នៅពេលដែលនាង បានប្រែខ្លួន មកតុបតែងខ្លួនជាមនុស្សស្រីពេញលក្ខណៈ ដោយបានស្លៀកពាក់នូវរ៉ូបដ៏ប្រណីតមួយ ដែលជាការប្រើប្រាស់ឡើងវិញ ពីរ៉ូបរបស់ម្តាយនាងដែលធ្លាប់បានពាក់ កាលពីឆ្នាំ ២០១៩ ប៉ុន្តែរ៉ូបមួយនេះ ក៏មានការតែងម៉ូតថ្មីដែលជាសំពត់ខ្លី ជួយឲ្យក្មេងស្រី វ័យ ១៥ ឆ្នាំ កាន់តែមានភាពស្រស់ស្អាត នៅពេលបង្ហាញជើងវែង របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិន​ត្រឹម​តែ​មាន​ការ​ចាប់​អារម្មណ៍​ ចំពោះ​ការស្លៀកពាក់របស់ក្មេងស្រីម្នាក់នេះទេ តែកូនស្រី Angelina Jolie បានបង្ហាញពីការផ្លាស់​ប្តូរ ១៨០ ដឺក្រេ ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល ​នឹង​ការ​តុប​តែង​ខ្លួន​ដ៏​អស្ចារ្យ​ ស្រស់ស្អាត មិនចាញ់ម្ដាយនាង ឡើយ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelina Jolie និងកូនៗ
 Angelina Jolie 
កូនស្រី Angelina Jolie ស្លៀករ៉ូបដូចម្ដាយនាង
កូនស្រី Angelina Jolie ស្លៀករ៉ូបដូចម្ដាយនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]