រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជានៅចាំបានហើយ អតីតតារាចម្រៀងប្រុស ហាក់ស្ងាត់លែងមានវត្តមាននៅក្នុងវិស័យសិល្បៈទៀតហើយ ពោលគឺលោក ឃុំ ប៉ុណ្ណាដែត ត្រូវជាស្វាមីអតីតតារាចម្រៀងស្រី អ្នកនាង យក់ ឋិតរដ្ឋា។ អស់រយៈពេលជាយូរហើយ ដែលតារាចម្រៀងស្វាមីភរិយាទាំងពីរ បានបាត់វត្តមានពីវិថីសិល្បៈ សូន្យឈឹង តែពេលមកទល់ពេលនេះ អ្នកទាំងពីរ កំពុងរស់នៅយ៉ាងស្ងៀមស្ងាត់ និងមានក្តីសុខជាមួយក្រុមគ្រួសារ។

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះរូបកូនកំលោះ ដោយបានសរសេរសារយ៉ាងវែងអន្លាយជូនពរកូន ក្នុងថ្ងៃខួបកំណើតដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ឃុំ ប៉ុណ្ណាដែត

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ លោកឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា តាំងពីចាប់ដៃគ្នាកសាងអនាគតមក ពួកគេមានកូន៣ នាក់ ក្នុងនោះ ស្រី១នាក់ និងប្រុស២នាក់។

ទោះបីជាលោក ឃុំ ប៉ុណ្ណាដែត បានដកខ្លួន​ចេញពីវិថីសិល្បៈយូរយ៉ាងណាក្តី តែក៏នៅមានអ្នកគាំទ្រ ក៏ដូចជាចង់ឱ្យលោកវិលចូលវិស័យនេះឡើងវិញ៕

លោក ឃុំ ប៉ុណ្ណាដែត
គ្រួសារ លោក ឃុំ ប៉ុណ្ណាដែត
លោក ឃុំ ប៉ុណ្ណាដែត និងកូនប្រុស
កូនប្រុស លោក ឃុំ ប៉ុណ្ណាដែត 
លោក ឃុំ ប៉ុណ្ណាដែត និងកូនប្រុស
លោក ឃុំ ប៉ុណ្ណាដែត និងភរិយា
លោក ឃុំ ប៉ុណ្ណាដែត និងភរិយា
លោក ឃុំ ប៉ុណ្ណាដែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]