កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម រូបភាពដ៏ស្រស់ស្អាត​របស់តារាចម្រៀងស្រី ដែលជាសមាជិក BLACKPINK បានបង្កឲ្យមានភ្ញាក់ផ្អើល នៃរូបភាពក្រោយឆាក នៃបទចម្រៀងដែលមានចំណងជើង «SG» ដែលជាសហការគ្នារវាងតារាស្រីរូបនេះ និង DJ SNAKE។ 

ទន្ទឹមនឹងនេះដែរ រូបភាពរបស់តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ ដែលបានឈរកាច់រាង ដែលត្រូវទទួលស្គាល់ថា ជារាងស្តង់ដា ដែលនារីគ្រប់ៗគ្នា ប្រាថ្នាចង់បាន អមទៅនឹងការបញ្ចេញជើងស្លៀកខោខ្លី ពិតជាសាកសម ទៅនឹងស្បែកជើងកែងចោតកវែង ស៊ីគ្នាទៅនឹង ជើងដ៏វែងស្រឡូនរបស់តារាស្រីរូបខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបមួយប្លង់ៗ ដែលបានបញ្ចេញ ត្រូវបានកោតសរសើរខ្លាំង នៃរបស់សម្រស់របស់ Lisa ព្រោះត្រូវបានមើលឃើញពិតជាស្អាត និងខ្ងង់ បើប្រៀបធៀបនៅក្នុង MV ដោយកាលពីបទចម្រៀងចេញដំបូងៗ ត្រូវបានហ្វេនៗ មានការអាក់អន់ស្រពន់ចិត្តខ្លាំង នៅពេលដែលគេ បែរជាកាត់តរូបអាយដលក្នុងដួងចិត្ត មិនទំនងបែបនេះ ដែលត្រូវបានមើលឃើញថា គេកាត់តតារាស្រីរូបនេះ ឡើងឆ្គងតែម្តង ដូចមនុស្សអណ្តែត មិនស៊ីគ្នានឹង ផ្ទាំងខាងក្រោយនៅក្នុងវីដេអូ៕

សូមទស្សនារូបភាពខាងក្រោម៖

Lisa ក្នុង​ MV
Lisa ក្នុង​ MV
Lisa ក្រៅឆាក
Lisa ក្រៅឆាក
Lisa ក្រៅឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]