រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាក៏ដឹងដែរថា កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​លោក ព្រាប សុវត្ថិ ទទួលសន្ទុះនៃការគាំទ្រកាន់តែខ្លាំងថែមទៀត ក្រោយចូលទ្រនំថ្មីផលិតកម្ម Galaxy ហើយក៏កាក់កបជាមួយជំនួញថែមទៀត នាពេលថ្មីៗនេះ លេចព័ត៍មានថា តារាចម្រៀងរូបនេះ ឡើងងារជាឧកញ៉ាហើយ។

បើតាម ប្រភព​ព័ត៌មានច​ចាម​អារ៉ាម​ដែល​និយាយ​តៗ​គ្នា​បានថា ​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ទំនង​ឡើង​ងារ​ជា​ឧកញ៉ា​ហើយ ​ប៉ុន្តែ​ដំណឹង​នេះ​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​មហាជន​ដឹង​ជា​សាធារណ​:នោះឡើយ​​។​ ក្នុងនោះដែរ​ ក៏មាន​ប្រភព​មួយចំនួន បានបង្ហើបថា ​លោក ព្រាប សុវត្ថិ គួរតែ​ក្លាយជា​ឧកញ៉ា​ដែរ​ហើយ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មហាជន​ចង់ដឹងចង់លឺនោះ គឺ​ ព័ត៌មានចចាមអារ៉ាមតៗគ្នាថា ​លោក ព្រាប សុវត្ថិ ឡើង​ងារ​ជា​ឧកញ៉ា​នេះ ​គឺ​ចំពេលដែលការប្រកបរបររក​ស៊ី​ផ្នែកអចលនទ្រព្យ ​និង​មុខ​ជំ​នួញ​ដទៃទៀតរបស់តារាចម្រៀងរូបនេះ កំពុងតែកាក់កបដំណើរការរលូតទៅមុខនោះ។​

ពាក់ព័ន្ធនឹងព័ត៍មានចចាមអារ៉ាមនេះ លោក ព្រាប សុវត្ថិ ពុំទាន់មានការឆ្លើយតបឬប្រតិកម្មយ៉ាងណានៅឡើយទេ ខណៈពេលដែលអ្នកគាំទ្រ ក៏ដូចជាមហាជន កំពុងរកចាំចម្លើយពីរូបលោក៕

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ និង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
លោក ព្រាប សុវត្ថិ (ពាក់វ៉ែនតា)
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]