ភ្នំពេញ៖ មន្ទីរសាធារណការ បានបញ្ជាក់ថាត្រឹមម៉ោង ១២:៤0 ថ្ងៃត្រង់នេះស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ទឹកស្ទឹងបានស្រកបណ្តើរហើយ។

ដោយឡែក យោងបើតាមការអះអាងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាត្រឹមម៉ោង ១២:៤0 ថ្ងៃត្រង់នេះស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ទឹកស្ទឹងបានស្រកពី ០.៥ម ទៅ ០.៧ម!។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់រយៈពេល ១៨ថ្ងៃមកនេះ ដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យ​ខណៈពេលនេះ ស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងបានហើយ ។

គួរបញ្ជាក់ដែរថា ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាពលិចលង់ទៀតឡើយ ហើយទីតាំងដែលបានលិច បាននិងកំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញនាពេលប៉ុន្មានថ្ងៃខាងមុខ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការជួសជុលទំនប់បាក់ធ្លាយ
ការជួសជុលទំនប់បាក់ធ្លាយ
ការជួសជុលទំនប់បាក់ធ្លាយ
ការជួសជុលទំនប់បាក់ធ្លាយ
ទិដ្ឋភាពការជួយគ្នា ជួសជុលទំនប់បាក់ធ្លាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]