ថៃ៖ កំពូលតារាសម្ដែងស្រីល្បីឈ្មោះ ប៉ុន្មាននាក់ខាងក្រោមនេះ បច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេកំពុងសាងស្នេហ៍ជាមួយគូជីវិតថ្មីរបស់ពួកយ៉ាងផ្អែមល្ហែម និងតែងតែបង្ហាញឲ្យបណ្ដាអ្នកគាំទ្រមានការពេញចិត្តនិងលួចច្រណែនស្ទើរគ្រប់គ្នា។

ដោយឡែក បើក្រឡេកទៅមើលពេលវេលាអតីតកាលរបស់ តារាសម្ដែងឆ្នើមទាំងបីនាក់នេះវិញ ប្រិយមិត្តដែលជាហ្វេនៗច្បាស់ធ្លាប់ជ្រាបហើយថា ពួកនាងកាលពីមុនក៏សុទ្ធតែមានសង្សារជាតារាក្នុងចង្កោមសិល្បៈជាមួយគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ អ្នកខ្លះក៏ចំណាយពេលស្រលាញ់គ្នា រស់នៅរួមសុខទុក្ខជាមួយគ្នាជាច្រើនខែឆ្នាំក៏មាន ប៉ុន្តែនៅទីបញ្ចប់ពួកគេនៅតែមិនអាចចាប់ដៃគ្នាបន្តបាន ទើបសម្រេចចិត្តចែកផ្លូវគ្នា។ ដោយខាងស្រី ក៏បានរកឃើញគូជីវិតថ្មី ហើយសុទ្ធតែជាអ្នកមានទ្រពច្រើន ជាអ្នកមានមុខមាត់ក្នុងវិស័យជំនួញផងដែរ៕

១.Pancake Khemanit

ទោះបីជាស្នេហានាងមិនសូវបើកចំហរ ប៉ុន្តែតារាស្រីរូបនេះធ្លាប់បានទាក់ទងស្នេហ៍ជាមួយតារាសម្ដែងប្រុស Weir Sukollawat កាលពីឆ្នាំ ២០០៦ តែក៏បែកគ្នាវិញក្រោយចាប់ផ្ដើមបាន ៥ឆ្នាំ ព្រោះម្ដាយនាងមិនចង់ឲ្យមានសង្សារជាតារាដូចគ្នា។ ក្រោយមកមិនយូរប៉ុន្មាន តារាស្រីរូបនេះ ក៏បានទាក់ទងជាមួយប៉ូលិសសង្ហា រហូតមកដល់សព្វថ្ងៃ។

Pancake ជាមួយអតីត និង បច្ចុប្បន្ន

២.Nune woranuch

កាលពីអំឡុងឆ្នាំ ២០០៦ តារាស្រីរូបនេះក៏ធ្លាប់បែកបាក់ស្នេហា ជាមួយតារាប្រុស Kade Tarntup ដែរ។ ដោយពួកគេបានរកអ្នកថ្មីរៀងៗខ្លួន។ ហើយក្រោយមក Nune ក៏បានរៀបការជាមួយស្វាមីសេដ្ឋី និងរួមរស់យ៉ាងមានសុភមង្គលអស់រយៈពេលជាច្រើនឆ្នាំ ណាស់មកហើយ។

Nune ជាមួយអតីត និង បច្ចុប្បន្ន

៣.Taew Natapohn 

កាលពីពាក់កណ្ដាលឆ្នាំ ២០២០ Taew ក៏បានគ្នាជាមួយ Ton ដែលខំស្រលាញ់គ្នាជាង ១០ឆ្នាំ ធ្វើហ្វេនៗសោកស្ដាយខ្លាំង។ រំលងមិនបានប៉ុន្មានផង នាងក៏រកអ្នកថ្មីបាន ជាសេដ្ឋីមានទ្រព្យច្រើនថែមទាំងជាអ្នកមានមុខមាត់ល្បីមិនធម្មតាក្នុងសង្គមផងដែរ។

Taew ជាមួយអតីត និង បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]