កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី 28 ខែតុលា តុលាការក្រុងសេអ៊ូលកណ្តាល បានសម្រេចកាត់ក្តី អតីតសមាជិកក្រុម After School តារាស្រី Lizzy ដែលពីមុនត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍រងរបួសស្រាល ខណៈកំពុងបើកបរក្រោមឥទ្ធិពលជាតិអាល់កុល។

ត្រឡប់ទៅកាលពីខែកញ្ញាឆ្នាំនេះ ព្រះរាជអាជ្ញាបានទាមទារឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំសម្រាប់អតីតសមាជិកក្រុម After School រូបនេះក្នុងអំឡុងពេលសវនាការដំបូងរបស់នាង មិនត្រឹមតែប៉ុណ្ណោះ Lizzy ក៏​បាន​ទទួល​ស្គាល់​រាល់​ការ​ចោទ​ប្រកាន់ និង​បាន​សុំ​ទោស​ដោយ​ស្មោះ​ចំពោះ​ទង្វើ​របស់​នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃនោះ តុលាការក្រុងសេអ៊ូលកណ្តាលបានលើកឡើងថា ចុងចោទបានស្រវឹង ហើយមិនអាចគ្រប់គ្រងរថយន្តរបស់នាងបាន ទើបបណ្តាលឲ្យមានឧបទ្ទវហេតុ និងធ្វើឱ្យជនរងគ្រោះរងរបួស។ តម្រូវ​ឱ្យ​មាន​ការ​ផាក​ពិន័យ​យ៉ាង​តឹង​រឹង ប៉ុន្តែ​ចុង​ចោទ​បានប្រព្រឹត្តជាលើក​ទី​១ ក៏​មក​ដោះ​ស្រាយ​ជាមួយ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​គ្រាន់តែមាន របួស​ស្រាល​។​ 

ជាលទ្ធផល តុលាការក្រុងសេអ៊ូលបានសម្រេចពិន័យជាប្រាក់ចំនួន ១៥ លានវ៉ុន (~ ១៣០០០ ដុល្លារអាមេរិក) ដែលជាការកាត់ទោសចុងក្រោយរបស់ អតីតសមាជិកក្រុម After School ដោយមិនត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់តុលាការនោះទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Lizzy 
Lizzy 
Lizzy 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]