ថៃ៖ ថ្មីៗនេះ នៅក្នុងឱកាសថ្ងៃខួបកំណើតចូលវ័យ៤១ឆ្នាំ របស់តារាសម្ដែងស្រី Aff Taksaorn ត្រូវបានហ្វេនៗជាច្រើន ឃ្លាំមើលពី​បរិយាកាស​នៃ​ការរៀបចំកម្មវិធី ជាពិសេស ធ្វើឲ្យមានការភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីឃើញថា រូបនាងត្រូវបានកម្លោះសង្ហាៗជាច្រើនរូប ដែលធ្លាប់មានការសង្ស័យពីទំនាក់ទំនងស្នេហា ជាមួយនាង ចូលមកអបអរសាទរដល់នាង ទៀតផង។ 

ហើយអ្វីដែលគួរឲ្យចាប់អារ​ម្មណ៍ជាងនេះទៅទៀត ស្រាប់តែមានអ្នកគាំទ្រមួយចំនួនរកឃើញថា លោក Neng Sarun ដែលជាតារាវ័យក្មេង និងជា​វេជ្ជបណ្ឌិត​មួយរូប ក៏បានចេញមកបង្ហោះរូបភាពមួយសន្លឹក គូជាមួយនឹង តារាស្រី Aff Thaksorn យ៉ាងស្និទ្ធស្នាល នៅលើ Instagram របស់​ខ្លួន​  រួម​ទាំង​ភ្ជាប់​សារអបអរ​ថ្ងៃ​កំណើត​ទៅ​ដល់នាង ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហេតុការណ៍នេះ ក៏​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​របស់ Aff កាន់តែមានភាពសប្បាយរីករាយ ព្រោះ ទោះជាមិនទាន់ដឹងច្បាស់ថា វាគឺជាទំនាក់ទំនងបែបណាឲ្យប្រាកដក៏ដោយ តែមើលទៅអាច​និយាយ​បាន​ថា​ ​ចំណង​មិត្តភាព​នៅក្នុង​វិស័យ​សិល្បៈរបស់អ្នកទាំងពីរ គឺមានភាពចុះសម្រុង ល្អប្រសើរ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aff Taksaorn
Aff Taksaorn
Aff Taksaorn
លោក Neng Sarun
លោក Neng Sarun
លោក Neng Sarun
លោក Neng Sarun
រូបភាព ដែលលោក Neng Sarun ជូនពរ Aff ក្នុងថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]