ភ្នំពេញ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីចុះហត្ថលេខាលើកិច្ចសហការជាផ្លូវការ ព្រមទាំងបើកបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាលើកដំបូង ដល់ដៃគូចែកចាយស្រាបៀរហនុមានទូទាំងប្រទេស។ កម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្តក៏ដូចជាប្រសិទ្ធិភាព នៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយបរិយាប័ន និងនិរន្តរភាពរួមគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមាន រួចមក បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោត សរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ មុននឹងចែកចាយនៅលើទីផ្សារ។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺ នឹងផ្តល់ឱកាសការងារប្រមាណជាង ១,៦០០កន្លែង ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។
លោក Chas GESCHKE នាយកប្រតិបត្តិក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖
លោកក៏បានបន្តទៀតថា៖
លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា៖
លោកជំទាវ ក៏បានបន្ថែមថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]