តារាកម្សាន្ត៖ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ មហាជន ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដាន និងគាំទ្រវិស័យបវរកញ្ញាបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលគណ:គ្រប់គ្រងនៃស្ថាប័នបវរកញ្ញាហ្គ្រែនកម្ពុជា បានចេញលិខិតដកដំណែងអ្នកច្នៃម៉ូតឆ្នើម ក្នុងឈុតតំណាងជាតិ និងមិនត្រូវបានយកឈុតនោះទៅបង្ហាញនៅក្នុងការប្រកួតលើឆាកអន្តរជាតិឡើយ។
យ៉ាងណាមិញ យោងតាមកម្មវត្ថុនៅក្នុងលិខិតដកដំណែងនោះ បានសរសេរយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោយខកខានយកឈុតតំណាងខេត្តសៀមរាបនេះទៅបង្ហាញលើឆាកអន្តរជាតិ ស្ថាប័នបវរកញ្ញាហ្គ្រែនកម្ពុជា និងនាំយកឈុតតំណាងជាតិរបស់ខេត្តព្រះសីហនុ ដែលរំលេចទៅដោយអត្តសញ្ញាណជាតិ ដួងព្រលឹងនៃប្រទេស គួបផ្សំនឹងព្យញ្ជនៈខ្មែរ( ក.ខ.គ ) ហើយព្រមបូកបន្ថែមទាំងឆ្នេរខ្សាច់សស្អាតនិងសមុទ្រពណ៌ខៀវនាទិសនិរតីនៃកម្ពុជា និងដាក់បញ្ជូនប្រាសាទអង្គរវត្តថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]