រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួត Miss Universe Cambodia ជាការប្រកួតសម្រស់ក៏ល្បីឈ្មោះមួយ នៅកម្ពុជា ជាមួយគ្នានេះ មានមហាជនជាច្រើននាក់ ទន្ទឹងរងចាំថ្ងៃប្រកួតផ្តាច់ព័ត្រ ចង់ដឹង តើបេក្ខនារីរូបណា ដែលមានសមត្ថភាពទទួលមកុដបន្ត ពីកញ្ញា រ៉េត សារីតា

យ៉ាងណាក្តី ពេលវេលាដែលទន្ទឹងរងចាំនោះ បានមកដល់ កាលពីយប់ថ្ងៃទី ២៨ តុលា ២០២១ ថ្មីៗនេះ Miss Universe Cambodia បានស្វែងរកឃើញម្ចាស់ជ័យលាភីបានហើយ គឺបានទៅលើបេក្ខនារីពាក់ស្លាកលេខ ១៥ កញ្ញា ងិន ម៉ារ៉ាឌី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បេក្ខនារី កញ្ញា ងិន ម៉ារ៉ាឌី ត្រូវមហាជនជាច្រើន ផ្ទុះការកោតសរសើរ សម្រស់រូបសម្បត្តិខាងក្រៅ មិនត្រឹមតែ ស្រស់ស្អាតមួយម៉ាត់នោះទេ គឺថែមទាំង ល្អគន់ថែមទៀត មើលកាន់តែយូរកាន់តែស្អាត រីឯនិយាយពីកម្ពស់វិញនោះ ចាត់ទុកថាខ្ពស់ហើយ ព្រោះរូបនាង​មានកម្ពុស់ដល់ទៅ ១.៦៥ម៉ែត្រ

បើទោះបីជា សម្រស់ស្រស់ស្អាតក៏ដោយ ក៏មិនអាចក្លាយជាម្ចាស់ជ័យលាភី Miss Universe ឡើយ ដោយក្នុងនោះ រូបនាង ត្រូវគេដឹងថា មានអាយុត្រឹមតែ ២២ឆ្នាំ តែមានសមត្ថភាព​ប្រើប្រាស់ភាសា ខ្មែរ អង់គ្លេស និងថៃ យ៉ាងស្ទាត់ជំនាញ រីឯក្នុងវគ្គឆ្លើយសំណួរវិញ រូបនាង ក៏ធ្វើបានល្អផងដែរ មតិតស៊ូរបស់រូបនាងគឺ លុបបំបាត់ការរើសអ្នកដែលស្រឡាញ់ភេទដូចគ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម  ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]