រាជធានីភ្នំពេញ៖ ពិតណាស់ ប្រិយមិត្តនិយមតាមដានប្រាកដជាជ្រាបហើយថា កម្មវិធីប្រកួត Miss Universe Cambodia 2021 បានបញ្ចប់ជាស្ថាពរហើយ ដោយបានរកម្ចាស់ជ័យលាភី គឺបេក្ខនារីពាក់លេខ១៥ គឺកញ្ញា ងិន ម៉ារ៉ាឌី ហៅកញ្ញារ៉ូហ្សា។
ខណៈជ័យលាភីរងទី១ បានទៅលើកញ្ញា ឆន ស្រីណេត ជាបេក្ខនារីឈាមជ័រខ្មែរកម្ពុជាក្រោម។ ហើយជ័យលាភីទី បានទៅលើកញ្ញា ស៊ឹម ម៉ាការ៉េត ពេជ្រចរណៃ ដែលជាកូនកាត់ខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយពីកម្មវិធីប្រកួត Miss Universe Cambodia 2021 ត្រូវបានបញ្ចប់ជាស្ថាពរ ហើយឆន ស្រីណែត មិនបានគ្រងមកុជបែបនេះ ស្រាប់តែ អ្នកនាង ចន ច័ន្ទលក្ខិណា បានបោះពាក្យសម្តីបែបនេះថា៖ «សញ្ញា? ក្នុងខួរក្បាល តើគាត់មានចំណុចខ្វះខាតត្រង់ណា?»។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានមហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងមតិស្រប និងមតិខ្វែងគ្នាផងដែរ។
សូមបញ្ជាក់ផងដែរថា បេក្ខនារីពាក់ស្លាកលេខ១៥ កញ្ញា ងិន ម៉ារ៉ាឌី អាយុ ២២ឆ្នាំ កម្ពស់ ១,៦៥ ម៉ែត្រ ទម្ងន់ ៤២ គីឡូក្រាម ទំហំទាំង៣ គឺ ៣២,២៣,៣៥ ពេលនេះ កញ្ញាគឺជាម្ចាស់មកុដនៃកម្មវិធីប្រកួតបវរកញ្ញា Miss Universe 2021 ដែលនឹងត្រូវតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ។ ក្នុងនោះ កញ្ញា ងិន ម៉ារ៉ឌី គឺជាតារាសម្តែង និងបង្ហាញម៉ូដ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]