បរទេស៖ ថ្មីៗនេះ គូស្នេហ៍តារាម៉ូដែលស្រី Gigi Hadid និង តារាប្រុស លោក Zayn Malik ត្រូវបានរាយការណ៍ថា បានបែកបាក់គ្នា បន្ទាប់ពី មានដំណឹងថា លោក Zayn ត្រូវបានចោទប្រកាន់ពី ម្តាយរបស់ Gigi អំឡុងពេលឈ្លោះគ្នា។
មិនត្រឹមតែប៉ុណ្ណោះ រឿងរ៉ាវនៅក្នុងទំនាក់ទំនងរបស់ គូស្នេហ៍តារាប្រុសស្រីទាំងពីររូបនេះ ក៏ត្រូវបានគេលើកឡើងទៀតថា ពេលនេះ អ្នកទាំងពីរ មិននៅជាមួយគ្នាទេ តែនៅតែជា ឪពុកម្ដាយដ៏ល្អសម្រាប់កូនរបស់ ពួកគេទាំងពីរ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាបានកើតឡើង នៅពេលដែលម្តាយរបស់ តារាស្រី Gigi ត្រូវបានគេរាយការណ៍ ពីការអះអាងថា លោក Zayn Malik បានវាយប្រហារ អំឡុងពេលឈ្លោះប្រកែកគ្នាហើយនិង បានពិចារណាចំពោះ ការប្ដឹងផ្ដល់ដាក់របាយការណ៍ទៅខាងប៉ូលីស។ តែទោះជាយ៉ាងណា លោក Zayn ក៏បានបដិសេធ ពីការអះអាងមួយនេះ ដោយបានឆ្លើយតបថា ការចោទប្រកាន់ពីម្ដាយរបស់ Gigi ដែលថា លោកបានវាយម្ដាយនាង អំឡុងពេលឈ្លោះគ្នា គឺមិនពិតនោះទេ ។
បន្ទាប់មកទៀត អ្នកតំណាងរបស់ តារាស្រី Gigi ក៏បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ មហាជនជាច្រើន ដោយបានបញ្ជាក់ថា ពេលនេះ នាង បានផ្តោតតែទៅលើអ្វីដែលល្អ បំផុតសម្រាប់ Khai ហើយ នាងក៏សុំពីឯកជនភាព នៅក្នុងអំឡុងពេលនេះដែរ៕
ប្រភព៖ news.com.au
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]