រាជធានីភ្នំពេញ ៖ ពិតណាស់ ថ្ងៃទី ២៩ តុលា ២០២១ ជាព្រះរាជពិធីខួបលើកទី ១៧ នៃការយាងគ្រង ព្រះបរមសិរីរាជ្យសម្បត្តិ ក្នុងឆ្នាំ២០២១នេះរបស់ ព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គប្រកបដោយព្រះកាយពលមាំមួន ព្រះរាជសុខភាពបរិបូរណ៌ ព្រះបញ្ញាញ្ញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តខ្មែរទូទាំងព្រះនគរ។
ទន្ទឹមនឹងនេះ ជឿជាក់ថា បងប្អូនខ្មែរភាគច្រើន ប្រាកដជា មិនធ្លាប់បានដឹងពីមុនមកទេថា តើព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចមានព្រះបរមនាមក្នុងព្រះបរមសិរីរាជ្យសម្បត្តិ យ៉ាងដូចម្តេច ហើយមានអត្ថន័យជា ភាសារាស្ត្រសមញ្ញាយ៉ាងណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ នេះបើយោងតាម ការបញ្ជាក់របស់ Royal du Cambodge ទ្រង់មាន ព្រះបរមនាម ក្នុងព្រះបរមសិរីរាជ្យសម្បត្តិ «ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិនិន្ទ្រធរាមហាក្សត្រ ខេមរាជនា កម្ពុជឯករាជបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី»។
ដែលមានន័យជាភាសារាស្ត្រសមញ្ញាថា «ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អ្នកបម្រេីមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្រ្តខែ្មរ ដេាយសា្វមីភក្តិ នឹងភក្តីភាព ព្រះមហាក្សត្រដែលព្រះពុទ្ធ នឹងព្រះឥន្រ្ទលេាកឧបត្ថម្ភ អ្នករួបរួមខេមរជនទាំងអស់ អ្នកការពារឯករាជ្យ បូរណភាពទឹកដី នឹងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និង វិបុលភាពរបស់ប្រជារាស្រ្តខែ្មរ»៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ កម្ពុជាថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]