ចិន៖ កាលពីថ្ងៃទី ២៨ ខែតុលាកន្លងទៅនេះ យោងតាមសារព័ត៌មាន Sina បានបង្ហាញថា ក្រុមហ៊ុនគ្រប់គ្រងរបស់ តារាសម្ដែងប្រុស លោក​ Li Chen ដែលជាអតីតគូស្នេហ៍ តារាស្រី Fan Bingbing បានចេញសេចក្តីថ្លែងការណ៍ បដិសេធទៅលើព័ត៌មាន ដែលថា តារាប្រុសរូបនេះ ធ្លាប់បានរៀបការរួចហើយ និងបានលែងលះគ្នាជាមួយ នឹង Fan Bingbing នៅពេលដែល នាងត្រូវបានជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវគេចពន្ធ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកតំណាង​រូប​នេះ បាន​បន្ត​ទៀតថា តារាប្រុសរូបនេះ ​នឹង​ប្ដឹង​ជនណា ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែលធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ ​របស់ខ្លួនថែមទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដោយកាលពីថ្មីៗនេះកន្លងទៅនេះដែរ ក៏មានអ្នកសរសេរប្លុកកម្សាន្តមួយ ដែលមានអ្នកតាមដានជាង ៣ លាននាក់ នៅលើ Weibo បានប្រកាសថា លោក Li Chen និង Fan Bingbing បានរៀបការដោយសម្ងាត់។ ហើយ នៅឆ្នាំ ២០១៨ នៅពេល ដែលតារាស្រីរូបនេះ ត្រូវបានស៊ើបអង្កេត និងផ្តន្ទាទោសពីបទគេចពន្ធនោះ តារាប្រុសរូបនេះ ក៏បានស្នើសុំលែងលះគ្នា ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធ ជាពិសេស លើ​បណ្តាញ​សង្គម ក៏​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ ធ្វើការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​តារា​ប្រុស​រូប​នេះ ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing និង Li Chen
Fan Bingbing និង Li Chen
Fan Bingbing និង Li Chen
Fan Bingbing និង Li Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]