តារាកម្សាន្ត៖ ទីបំផុតស្ថាប័នបវរកញ្ញាហ្គ្រែនកម្ពុជា បានប្រកាសប្តូរឈុតតំណាងជាតិថ្មី ដោយបានជ្រើសរើសយកឈុតតំណាងខេត្តព្រះសីហនុ ដ៏ល្អប្រណីត សម្រាប់ត្រៀមយកទៅបង្ហាញនៅក្នុងកម្មវិធី បវរកញ្ញាហ្រ្គែនអន្តរជាតិ ដែលគ្រោងនឹងប្រារព្ធឡើងនៅដំណាច់ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
យ៉ាងណាមិញ បើធ្វើការសង្កេតឲ្យបានលម្អិតទៅលើប្រណីតភាពនៃឈុតនេះ គេឃើញថាឈុតដែលច្នៃដោយស្នាដៃកូនខ្មែរនេះ បានបង្គប់នូវអត្តសញ្ញាណជាតិ ដួងព្រលឹងនៃប្រទេសកម្ពុជា តាមរយ:ព្យញ្ជនៈខ្មែរ( ក.ខ.គ ) បូកបន្ថែមទាំងឆ្នេរខ្សាច់សស្អាតនិងសមុទ្រពណ៌ខៀវ ដែលបង្ហាញពីសម្រស់នៃឆ្នេរសមុទ្រខ្មែរ ស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចូលនូវប្រាសាទអង្គរវត្តដែលជាដួងព្រលឹងរបស់ប្រទេសកម្ពុជាទៅក្នុងឈុតនេះ ដើម្បីបង្កើនអត្ថន័យ និងបន្ថែមភាពប្រណីតមួយចំនួនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កម្មវិធីប្រកួតបវរកញ្ញាហ្រ្គែនអន្តរជាតិ ឬ Miss Grand International គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដែលប្រទេសថៃនឹងទទួលរៀបចំ ដំណើរការនៃការប្រកួត៕
ចង់ឃើញថាតើ ឈុតតំណាងជាតិកម្ពុជាមួយនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
ប្រភពរូបភាព: គេហទំព័រហ្វេសប៊ុក Miss Grand Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]