រាជធានីភ្នំពេញ៖ ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមហាជន ក៏ដូចជាអ្នកគាំទ្រ បានឃើញ តារាកំប្លែងសំបូរវោហារស័ព្ទ នាយ តាក់ស៊ី បង្ហាញម្ចាស់ចិត្តថ្មី នៅលើបណ្តាញសង្គម។ តែយ៉ាងណា កន្លងមក តារាកំប្លែងនាយ តាក់ស៊ី បានប្រកាសថា លោកពុំមានសល់អ្វីនោះទេ ក្រៅពីខ្លួន ហើយពេលនេះ កំពុងស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមិនមានលុយបង់ថ្លៃ រកព្រឹកខ្វះល្ងាចទៀតផង។

គួររំលឹកផងដែរថា តារាកំប្លែងរូបនេះ បានលែងលះជាមួយអតីតភរិយា ដែលជាតារាកំប្លែងរួមក្រុមជាមួយ អ្នកនាង ភីម នាឆ្នាំ២០១៩ កន្លងមក ក្រោយពីលោកមានជំងឺទឹកនោមផ្អែម។ គិតមកទល់ពេលនេះ អតីតដៃគូជីវិតទាំងពីរ មានស្វាមី និងភរិយា រៀងៗខ្លួនហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ នាយតាក់ស៊ី បានបង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតរមួតនៅលើបណ្តាញសង្គមតិកតុក ជាមួយគូស្នេហ៍ថ្មី យ៉ាងរំភើយ។ ក្នុងនោះ ក្រោយពីឃើញបែបនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមតិកតុក បានសួរ នាយតាក់ស៊ីថា បងបានប្រពន្ធក្មេងមែន? ទន្ទឹមនោះ នាយតាក់ស៊ី បានឆ្លើយថា គាត់៣៨ឆ្នាំហើយបាទ។

សូមរំលឹកផងដែរថា ក្រោយពីចែកផ្លូវគ្នាជាមួយអ្នកនាង ភីម អតីតគូស្វាមីភរិយាទាំងពីរ បានបន្សល់នូវកូនប្រុសម្នាក់ សម្រាប់ជាចំណងដៃស្នេហាអាពាហ៍ពិពាហ៍៕

នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី
អ្នកនាង ភីម និង នាយតាក់ស៊ី
អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]