ចិន៖ អស់រយៈពេលជាច្រើនខែ ដែលបានលែងលះគ្នាជាមួយនឹងស្វាមី តារាសម្ដែងស្រី Zhao Liying កាន់តែត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ និងតាមដាន ចង់ដឹងពីសកម្មភាព ក៏ដូចជា រឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង។
ថ្មីៗនេះ យោងតាម គេហទំព័រដ៏ល្បីមួយ បានលាតត្រដាងពី ទ្រព្យសម្បត្តិដ៏គួរឲ្យភ្ញាក់ផ្អើល របស់ តារាស្រីរូបនេះ បន្ទាប់ពី នាងបានចូលប្រឡូកនៅក្នុងសិល្បៈ ជិត ១៥ឆ្នាំមកនេះ ដោយអាចរកចំណូល បានជាមធ្យមក្នុងមួយឆ្នាំ ប្រហែល ១០០ លានយ័ន (ប្រមាណ ១៥លាន ដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ សម្រាប់រឿងភាគនីមួយៗ ដែល Zhao Liying អាចទទួលបានប្រាក់ចំណូលនោះ ប្រហែល ខ្ទង់ ៣០ លានយ័ន (ប្រមាណជាង ៤ លានដុល្លារ) ។ លើសពីនេះ រួមទាំងមានចំណូល ពីការចុះកិច្ចសន្យាជាមួយនឹង ម៉ាកយីហោល្បីៗ និងបានវិនិយោគក្នុងក្រុមហ៊ុនចំនួន ៨ ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៀតផង។
ម៉្យាងវិញទៀត នៅពាក់កណ្តាលឆ្នាំ ២០២១ នេះ តារាស្រី Zhao Liying ថែមទាំងបានចំណាយលុយ លើផ្ទះវីឡាដ៏ប្រណីតមួយ ដែលមានតម្លៃរហូតដល់ ១០០ លានយ័ន (ប្រមាណ ១៥ លានដុល្លារ) នៅទីក្រុងប៉េកាំង ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]