បែកស្រកា ឡើងប្រេះ ឬរបកស្បែកសុទ្ធតែជាសញ្ញានៃបញ្ហាស្បែកស្ងួត ហើយក្នុងអាកាសធាតុត្រជាក់បែបនេះស្បែករបស់យើងងាយនឹងបាត់បង់សំណើម។ បើគ្នាយើងស្រលាញ់ស្បែក ត្រូវខំថែទាំស្បែកទាំងការប្រើផលិតផល និងញ៉ាំអាហារបន្ថែមប៉ុន្មានខាងក្រោមនេះ ដើម្បីផ្ដល់សំណើមដល់ស្បែក ដើម្បីជួយឲ្យស្បែកស្អាតចេញពីខាងក្នុង។
ប្រេងអូលីវ – ប្រេងរុក្ខជាតិនេះជួយឲ្យស្បែករក្សាជាតិទឹកបានយូរ និងជួយឲ្យស្បែកយើងមានភាពទន់ល្មើយដូចស្បែកកូនក្មេង។
ផ្លែឪឡឹក – សារធាតុ Lycopene ធ្វើឲ្យផ្លែមួយនេះមានពណ៌ក្រហម មានប្រយោជន៍ជួយការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មី UV ព្រះអាទិត្យ។
ផ្លែបឺរ – ផ្លែឈើដ៏ពេញនិយមនេះ សម្បូរទៅដោយអាស៊ីដ Oleic ដែលជាអាស៊ីដខ្លាញ់ដែលជួយឲ្យស្បែករក្សាសំណើម និងសភ្លឺថ្លា។
ត្រីសាល់ម៉ុន – អាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់មានក្នុងត្រីសាល់ម៉ុន ជួយបង្កើនជាតិទឹកក្នុងរាងកាយ និងការពារការកើតមុនថែមទៀតផង។ ដូចនឹងផ្លែឪឡឹកដែរ វាក៏ជួយការពារស្បែកយើងពីការបំផ្លាញពីកាំរស្មី UV របស់ព្រះអាទិត្យដូចគ្នា។
ផ្លែស្រ្ដបឺរី – ផ្លែក្រហមតូចៗ គួរឲ្យស្រលាញ់នេះ ផ្ទុកទៅដោយវីតាមីន C (មានច្រើនជាងពពួកផ្លែក្រូចទៀត) ដែលមាននាទីទប់ស្កាត់ភាពជ្រីវជ្រួញ និងបញ្ហាស្បែកទាក់ទងនឹងការវិវត្តរបស់វ័យជាដើម។
លើសពីអាហារប៉ុន្មានខាងលើនេះ បើគ្នាយើងចង់បានស្បែកស្អាតចេញពីខាងក្នុងខ្លួនមក យើងគួរមានទម្លាប់រក្សាស្បែកដោយប្រើផលិតផលការពារកម្ដៅថ្ងៃ មានរបបអាហារត្រឹមត្រូវ ញ៉ាំទឹកឲ្យគ្រប់គ្រាន់ និងកាត់បន្ថយស្ត្រេស។ល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]