រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីចុងខែកក្កដា កន្លងទៅនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលេចឮដំណឹង​ ផលិតកម្មចម្រៀងល្បីឈ្មោះ Galaxy Navatra ជះលុយខ្ទង់២០ម៉ឺនដុល្លារ ពីប្រទេសអាឡឺម៉ង់ ដើម្បីមកជំនួសការងារខ្លះៗ ក្នុងផលិតកម្មផ្ទាល់តែម្តង។

យ៉ាងណាមិញ កំឡុងពេលនោះ ហាក់មិនទទួលបាន ការបញ្ជាក់ណាមួយពី ម្ចាស់ផលិតកម្ម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងអ្នកគ្រប់គ្រង លោក យឹម តាស្រង់ ថាដំណឹងនេះពិតឫក៏យ៉ាងណាឡើយ ផ្ទុយទៅវិញ ថ្មីៗនេះស្រាប់តែ រ៉ូបូតនេះ ត្រូវបានទម្លាយរូបភាពនិងវីដេអូសកម្មភាព ពីលោក យឹម តាស្រង់ បង្ហាញខ្លួនក្នុង ផលិតកម្មមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បើទោះបី មិនទាន់អាចក្លាយជា ផលិតកម្មល្បីលំដាប់ប្រទេសយ៉ាងណាក្តី តែផលិតកម្មមួយនេះ កំពុងតែស្វះស្វែងនិងដើរលើផ្លូវមួយ ឆ្ពោះទៅកាន់ផលិតកម្មដែលល្អបំផុតនៅកម្ពុជា ដោយអមមកជាមួយនឹង ការផលិតវីដេអូចម្រៀងដែលល្អឥតខ្ចោះ ទាន់សម័យបំផុត។

មិនតែប៉ុណ្ណោះ បងប្អូនអ្នកគាំទ្រផលិតកម្មមួយនេះ ពិតជា ទន្ទឹងរងចាំវីដេអូចម្រៀង ដែលផលិតដោយរ៉ូបូតទំនើបមួយនេះជាខ្លាំង ខណៈវីដេអូខ្លីមួយពីលោក យឹម តាស្រង់ ទាក់ទាញការចាប់អារម្មណ៍ជាច្រើន ដោយបច្ចុប្បន្ននេះ ផលិតកម្មកំពុងតែចំណាយប្រាក់ ដើម្បីឲ្យអ្នកជំនាញបង្ហាត់បង្រៀនទៅកាន់ក្រុមការងារ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
លោក យឹម តាស្រង់
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]