បរទេស៖ នៅថ្ងៃទី ២៨ ខែតុលា តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួន នៅទីក្រុង Los Angeles ដើម្បីចូលរួមក្នុងកម្មវិធីឃោសនា សម្រាប់ខ្សែភាពយន្ត «Only Murders in the Building» និងបានលេច​មុខ​ នៅ​តាម​ដងផ្លូវ ​ជាមួយ​នឹងការតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ថែមទៀត។

នៅក្នុងនោះ តារាស្រីរូបនេះ បានស្លៀក​រ៉ូប​រឹបរាង ដែលមានការ​រចនា វាលដើមទ្រូង​យ៉ាងជ្រៅ ជាមួយ​នឹង​ស្ទាយ៍សក់​ខ្លី ជួយបិទបាំងពីចំណុចខ្សោយនៃសម្រស់របស់នាង ជាពិសេស ថែមទាំងធ្វើឲ្យនាង​ មើល​ទៅ​កាន់តែស្អាត​ ក៏ដូចជា បានបញ្ចេញពី រូបរាងស្លីមតូចជាង​មុន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីមុនមកនេះ តារាស្រី Selena Gomez ធ្លាប់បានឡើងទម្ងន់ ដែលមិនអាចគ្រប់គ្រងបាន ដោយសារតែ ការប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលជំងឺ ព្រមទាំងបានបង្ហាញពីរូបរាងធាត់ ឲ្យហ្វេនៗជាច្រើនផ្ទុះការភ្ញាក់ផ្អើល ប៉ុន្តែរូបនាង នៅតែព្យាយាមរក្សាភាពវិជ្ជមាន ដើម្បីបន្តការងារ និងធ្វើអាជីវកម្ម របស់ខ្លូន៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]