ភ្នំពេញ៖ ថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូនបានធ្វើការប្រកាសចេញលក់ស្មាតហ្វូនរបស់ខ្លួនមួយមូ៉ឌែលទៀតហើយ នៃសមាជិកត្រកូល Y ជំនាន់ចុងក្រោយម៉ូឌែល vivo Y21s

  ស្មាតហ្វូន vivo Y21s
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់វត្តមានរបស់ស្មាតហ្វូន vivo Y21s គឺឃើញថាមានការចាប់អារម្មណ៍ខ្លាំងគួរឲ្យកត់សម្គាប់ពីសំណាក់អតិថិជនដែលតែងតែគាំទ្រមកលើផលិតផលស្មាតហ្វូន vivo កន្លងមក។ ក្រោយពីបានធ្វើការដាក់ឲ្យ Pre-Order (កុម្ម៉ង់ទុកមុន) គឺឃើញថាមានអតិថិជនបានមកធ្វើការកុម្ម៉ង់ច្រើនគួរឲ្យកត់សម្គាល់ ទាំងគុណភាពនឹងតម្លៃ Y21s គឺជាជម្រើសដ៏ល្អបំផុតដែលបងប្អូនអាចធ្វើការពិចារណាជាវយកទៅប្រើប្រាស់បាន។

សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y21s នេះដែរ គឺត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាមុខទំហំ 8MP កាមេរ៉ាក្រោយ 3គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 2MP+2MP។ vivo Y21s បំពាក់មកជាមួយទំហំអេក្រង់ 6.51 អ៊ីញ កម្រាស់ត្រឹម 8 មីល្លីម៉ែត្រ រាងស្ដើង ស្លីម ទម្ងន់ត្រឹមតែ 182 ក្រាម ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo Y21s គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 89%។

  ស្មាតហ្វូន vivo Y21s

ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 4GB បូករ៉េមជំនួយ 1GB និងអង្គផ្ទុកទិន្នន័យ 128GB នឹងប្រតិបត្តិការដោយ Funtouch OS11.1 ដែលគាំទ្រដោយ Android 11។ ចំពោះប្រតិបត្តិការនៃការដោះសោររបស់ Y21s វិញ ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរ ដោយស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃផ្ទៃអេក្រង់ រីឯសម្រាប់កម្លាំងថាមពលថ្មធំ 5000mAh ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W Fast Charge តាមរយៈរន្ធ USB-C។ ស្មាតហ្វូន vivo Y21s ផ្តល់មកជាមួយជម្រើសពណ៌ថ្មី 2 ពណ៌ គឺពណ៌ត្បូងគុជស (Pearl White) និងពណ៌ខៀវរាត្រី (Midnight Blue)។

  ស្មាតហ្វូន vivo Y21s
  ស្មាតហ្វូន vivo Y21s

Y21s នឹងមានដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី29 ខែតុលា ឆ្នាំ2021 នេះតទៅ ជាមួយនឹងតម្លៃប្រមាណ $209 តែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]