រាជធានីភ្នំពេញ៖ ពិតណាស់ តារាកំប្លែងសំបូរវោស័ព្ទ នាយ តាក់ស៊ី ថ្មីៗនេះ ល្បីខ្លាំងណាស់ រឿងរ៉ាវរៀបការទាំងស្ងាត់ ជាមួយអ្នកស្អំបេះដូងថ្មី ក្រោយពីបានចែកផ្លូវជាយូរជាមួយអ្នកនាង ភីម បន្សល់បានកូនប្រុសម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍។
ក្នុងនោះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារាកំប្លែងរូបនេះ រកឃើញដៃគូជីវិតថ្មីរបស់លោក ព្រោះថា រយៈពេលថ្មីៗកន្លងមកនេះ តាក់ស៊ី បានទម្លាយថា លោកពុំមានអ្វីសល់ក្នុងខ្លួនឡើយ ហើយថែមទាំងគ្មានផ្ទះសម្បែង និងជួលបន្ទប់គេនៅទាំងគ្មានលុយបង់ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយស្រឡះ តារាកំប្លែងរូបនេះ បានរៀបការជាមួយភរិយាវ័យក្មេង ទាំងស្ងាត់ៗ ដោយហេតុថា ពេលនេះ រោគរាតត្បាតនៃជំងឺកូវីដ១៩ នៅមិនទាន់ចប់ទាំងស្រុងនៅឡើយទេ។
ដោយឡែក ក្រោយពីសែនព្រេនជាមួយគ្នាហើយ ស្រាប់តែម្ចាស់គណនីហ្វេសប៊ុក ឈ្មោះថា Sok Lin ដែលគេស្គាល់ថា ជាភរិយា នាយតាក់ស៊ី បានបង្ហោះសារមួយពោរពេញដោយអត្ថន័យចាក់ដោត។
បើតាមសំណេររបស់ភរិយា របស់នាយ តាក់ស៊ី បានសរសេររៀបរាប់ដូច្នេះថា៖
ទន្ទឹមនោះ ក្រោយឃើញសារបែបនេះ មហាជន និង អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជារំភើបរំជួលចិត្តជំនួស នាយ តាក់ស៊ី និងគូស្នេហ៍តែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]