តារាកម្សាន្ត៖ នៅទីបំផុតកម្ពុជាបានរកឃើញម្ចាស់ម្កុដបវរកញ្ញាឯកចក្រវាលហើយ ដោយបានទៅលើបេក្ខនារីពាក់ស្លាកលេខ១៥ ដ៏ស្រស់ស្អាត ប្រកបដោយភាពអង់អាច ក្លាហាន កញ្ញា ងិន ម៉ារ៉ាឌី​ កាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ រហូតធ្វើឲ្យអ្នកគាំទ្រ និងស្រលាញ់វិស័យនេះ បានផ្ទុះការគាំទ្រ ក្រោយបវរកញ្ញារូបនេះ បានជាប់ជាម្ចាស់ម្កុដបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១។

យ៉ាងណាមិញ ងាកក្រលេកមកមើលពីសមត្ថភាពរបស់ម្ចាស់ម្កុដរូបនេះវិញ ឃើញថានៅក្នុងវគ្គណែនាំខ្លួនដំបូង( Frist Introduction) មុនឈានដល់ការបង្ហាញមុខនូវបេក្ខភាពផ្លូវការទាំង១៩រូប កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើឲ្យមហាជនផ្ទុះការសរសើរព្រោងព្រាត ក្រោយបានបង្ហាញទេពកោសល្យ និងចំណេះដឹង ក្នុងការនិយាយបានដល់ទៅ៣ភាសា គឺខេមរភាសា ភាសាអង់គ្លេស និងភាសាថៃ បានយ៉ាងស្ទាត់ជំនាញ និងយ៉ាងពីរោះ ដែលធ្វើឲ្យអ្នកគាំទ្រដាក់ក្តីសង្ឃឹមថា បេក្ខនារីតំណាងឲ្យកម្ពុជារូបនេះ នឹងអាចមានសមត្ថភាពឈានចូលដល់វគ្គកំពូលណាមួយនៃកម្មវិធី Miss Universe លើកទី៧០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ក្រោយគ្រងម្កុដជាបវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី នឹងទទួលបេសកកម្មតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Miss Universe លើកទី៧០ ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេសអុីស្រាអ៊ែល នាដំណាច់ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

ចង់់ឃើងថាតើ ម្ចាស់មកុដរូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភពវីដេអូ: Team Cambodia

កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]