រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយរបស់ពិភពលោក បានប្រកាសពីការប្តូរឈ្មោះរបស់ខ្លួន។
រហូតដល់យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ យប់មិញនេះ ហ្វេសប៊ុក បានប្តូរឈ្មោះក្រុមហ៊ុនខ្លួន ដែលជាមេនៃបណ្តុំក្រុមហ៊ុនហ្វេសប៊ុក, Instragram , Whatsapp, Messenger ជាដើម ពោលគឺស្ថិតក្រោមហ៊ុនមេ ដែលមានឈ្មោះថា Meta ឬ Metaverse នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zukerberg បានបញ្ចេញសារមួយស្វាគមន៍ឈ្មោះក្រុមហ៊ុនមេនៃបណ្តុំហ្វេសប៊ុក, Instagram ។ល។ ដូច្នេះថា៖
Hello Meta។
ទន្ទឹមក៏មានការចុចឡាយប្រមាណ២លានឡាយ និងខមិនជាច្រើន ក្នុងផេករបស់លោក។ ក្នុងនោះ គេសង្កេតឃើញ លោក ឌួង ឆាយ ក៏បានចូលខមិន នៅក្នុងចំណោមម្ចាស់គណនីរាប់ម៉ឺននាក់។
តាមការចូលខមិនរបស់ លោក ឌួង ឆាយ បានសរសេរជាភាសាអង់គ្លេសថា៖
បើតាមសំណេរនេះ មានអត្ថន័យបកប្រែជាភាសាខ្មែរមានដូច្នេះថា៖
សួស្តី ម៉ាក មេតាគឺជាពាក្យមានអត្ថន័យណាស់ នៅក្នុងភាសាខ្មែរ។ នេះមានន័យ ប្រោសប្រណី សប្បុរស និងមានចិត្តធម៍៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]