កូរ៉េខាងត្បូង៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទាំងអស់គ្នា ប្រាកដជាដឹងហើយថា Rosé សមាជិកក្រុម BLACKPINK បានទទួលភាពជោគជ័យខ្លាំង ទាំងក្នុងវិស័យចម្រៀង និងវិស័យម៉ូត ដោយក្នុងនោះ ការវិវត្តន៍ខ្លួននិងការផ្លាស់ប្តូរស្ទីលតែងខ្លួនរបស់នាងក្នុងការផ្សព្វផ្សាយឲ្យផលិតផលម៉ាកល្បីនានា ពិតជាធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ច្រើន ចំពោះសម្រស់ដ៏ល្អឯករបស់នាង។

Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីបង្ហាញខ្លួនក្នុងក្រុមយ៉ាងល្បីអស់រយៈពេលជាង ៥ឆ្នាំមកនេះ Rosé ត្រូវបានបណ្ដាអ្នកគាំទ្រពោលសរសើរថា មានសម្រស់ស្អាតបែបធម្មជាតិគួរឲ្យចង់លង់ស្នេហ៍។

ប៉ុន្តែ ស្រាប់តែពេលថ្មីៗនេះ វេជ្ជបណ្ឌិតកែសម្ផស្សដ៏ល្បីល្បាញម្នាក់ នៅសហរដ្ឋអាមេរិក គឺលោក Charles S. Lee ទើបតែបានលើកយកសម្រស់របស់ Rosé យកមកធ្វើជាប្រធានបទ និងបានវិភាគលើមុខរបស់ Rosé ត្រង់កន្លែងមួយចំនួន ដូចទៅនឹងពេលកន្លង​មកដែរ ​ដែលលោក​​តែងតែប្រើ​ជំនាញនេះ​វាយ​តម្លៃត្រឹមរូបថតលើតារាដទៃផងដែរ។ ក្នុងនោះ លោកវេជ្ជបណ្ឌិត Lee ក៏បានរៀបរាប់អំពីផ្ទៃមុខរបស់សមាជិក BLACKPINK រូបនេះថា៖ 

  លោកវេជ្ជបណ្ឌិត Lee

យ៉ាងណាមិញ នេះគ្រាន់តែជាការវិនិច្ឆ័យរបស់គ្រូពេទ្យកែសម្ផស្សរូបនេះអាកាត់ដោយខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅ​មាន​មតិ​ខ្លះ​ពីបណ្ដាអ្នកគាំទ្រ ចេញមុខមកការពារថា នេះគ្រាន់តែជាការ​ផ្លាស់​ប្តូរ​មួយ​បែបទៀត​របស់​នាង​ ដោយសារតែពេលនេះនាងបាន​​ពេញ​វ័យហើយ រាល់ការតុបតែងខ្លួនសម័យនេះក៏កាន់តែជឿនលឿន ស៊ីវិល័យ ដូច្នេះ នៅពេលយករូបថតតាំងពី Rosé នៅក្មេងមកប្រៀបធៀបនឹងពេលនេះ គឺវាខុសគ្នាគ្មានអីចម្លែកនោះទេ៕

ប្រភព៖ kenh14.vn

ទស្សនារូបភាពខាងក្រោម៖ 

Rosé
Dr. lee 
រូបថត Rosé ពីមុន
Dr. lee ធ្វើការវិភាគ Rosé
Dr. lee ធ្វើការវិភាគ Rosé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]