ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីជើងចាស់ តែមុខនៅក្មេងជាងវ័យ មិនចេះចាស់ Aff Taksaorn បានឈានចូលវ័យគម្រប់ ៤១ឆ្នាំ ដែលនៅក្នុងថ្ងៃខួបកំណើត របស់តារាស្រីរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក នៅគណនីផ្ទាល់ខ្លួន អ៉ីនស្តារក្រាមតែម្តង។
ជាមួយគ្នានេះដែរ ក្នុងថ្ងៃពិសេសនេះ អ្នកម្តាយសម័យថ្មីរូបនេះ ទទួលបានកាដូពីមិត្តភ័ក្តិជាច្រើន បូករួមទៅនឹងបាច់ផ្កាផងដែរ ព្រមទាំងបង្ហោះសារថ្លែងអំណរគុណ ទៅកាន់អ្នកគ្រប់គ្នាដែលផ្ញើរសារជូនពរ និងអំណោយ ក៏ដូចជាបាច់ផ្កាក្នុងថ្ងៃវិសេសមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការបង្ហោះសារមួយនេះ ត្រូវបានមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ដែលត្រូវបានគេកត់សម្គាល់ថា ម្នាក់ក្នុងចំនោមដែល អ្នកមេម៉ាយរូបនេះ បានដាក់ឈ្មោះថ្លែងអំណរគុណ ដែលបានទិញកាដូឲ្យ ក៏រួមបញ្ចូល មានអតីតស្វាមីលោក Sankran ទៀតផង។
យ៉ាងណាមិញ នេះជាការកត់សម្គាល់ ក៏ដូចជាការយកចិត្តទុកដាក់ពីអ្នកគាំទ្រតែប៉ុណ្ណោះ ដែលត្រូវបានមហាជន សន្និដ្ឋាន ទោះបីជាអ្នកទាំងពីរ មានភាពល្អក់កករ រឿងអតីតកាលហើយក្តី ក៏ពួកគេ អាចបានបង្កើតជា មិត្តភាពដ៏ល្អបានគ្រប់ពេល ដូចជារាប់អានគ្នា ដូចជាមិត្តភក្តិក៏ថាបានដូច្នេះដែរ៕
ប្រភព៖ GossipStar
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]