ខេត្តកំពង់ឆ្នាំង៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលទៀតហើយ ប្រជាពលរដ្ឋនៅក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចាប់កូនក្រពើទៀតហើយ ដែលមានចំនួន៣ទៀតក្បាល នៅពេលដែលពួកគាត់ដើរឆ្លុះកង្កែប កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ហើយចំពោះករណី ចាប់បានកូនក្រពើជាបន្តបន្ទាប់បែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រោះមិនទាន់ដឹងប្រភពច្បាស់លាស់ថា តើកូនក្រពើនោះរួចពីកន្លែងចិញ្ចឹម ឬក៏អាចជាក្រពើធម្មជាតិនៅឡើយទេ។
បើតាមប្រភពព័ត៍មានពីបុរសម្នាក់ឈ្មោះ សំណាង បានរៀបរាប់ថា នៅយប់ថ្ងៃទី២៧ ខែតុលា ពួកគាត់មានគ្នាចំនួន៣នាក់ បាននាំគ្នាឆ្លុះកង្កែប និងចាប់ត្រីនៅតាមវាលស្រែចុងភូមិ ហើយក៏បានប្រទះឃើញសត្វក្រពើចំនួន៣ក្បាលដែលកំពុងតែបណ្ដែតខ្លួនក្នុងទឹក ។ ពេលនោះពួកគាត់ក៏នាំគ្នាដេញចាប់បាន ទាំង៣ក្បាលនោះតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានបន្តថា នៅម្ដុំភូមិនេះ ពុំមាននរណាម្នាក់ចិញ្ចឹមក្រពើនោះទេ ហើយមិនដឹងថា កូនក្រពើនោះ មានប្រភពមកពីណាទេ។ ហើយកូនក្រពើទាំង៣ក្បាលនេះ គឺមានប្រវែងចាប់ពី០,៨ម៉ែត្រ ដល់១,៣ម៉ែត្រ និងមានទម្ងន់ចាប់ពី២គីឡូក្រាមដល់៤គីឡូក្រាម។
តាមការឱ្យដឹងពីប្រជាពលរដ្ឋក្នុងភូមិខាងលើ បានបញ្ជាក់ថា ការចាប់បានក្រពើលើកនេះ មិនមែនជាលើកទីមួយទេ គឺកន្លងទៅ ប្រជាពលរដ្ឋក៏ធ្លាប់បានចាប់កូនក្រពើជាបន្តបន្ទាប់ប្រមាណជាង១០ក្បាលមកហើយ។
ក្នុងនោះ ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៤ ខែតុលា កន្លងមកថ្មីៗនេះ ក៏មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ភារម្យ ក៏ចាប់បានក្រពើមួយក្បាលដែរ ទម្ងន់៣គីឡូក្រាម ។ ហើយក្រពើដែលចាប់បាននោះ ត្រូវបានពួកគាត់យកទៅធ្វើម្ហូប ដោយមិនបានប្រគល់ឲ្យទៅខាងណានោះទេ។
បើតាមការបញ្ជាក់ពី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ លោក ឃឹម ឡុង បានឲ្យដឹងថា៖ ក្នុងភូមិសាស្ត្រ ឃុំកោះថ្កូវ ស្រុកជលគីរីនេះ គ្មានអ្នកចិញ្ចឹមក្រពើទេ ។ លោកសង្ស័យថា កូនក្រពើដែលប្រជាពលរដ្ឋចាប់បាននេះ គឺជាកូនក្រពើធម្មជាតិ ដែលមកតាមទឹកទន្លេឡើង ព្រោះថា កន្លងមក ក៏មានប្រជាពលរដ្ឋខាងខ្វិតតាំងក្រសាំង ទឹកដីខេត្តកំពង់ចាម ក៏ធ្លាប់ចាប់បានកូនក្រពើ២ក្បាលដែរ ដែលទម្ងន់១ក្បាលជាង១០គីឡូក្រាម ដោយហេតុនេះហើយ លោកសូមឲ្យមានការប្រុងប្រយ័ត្ន៕
ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]