ភ្នំពេញ៖ តើលោកអ្នកកំពុងស្វែងរក រថយន្តដឹកទំនិញ ដែលអាចដឹកទំនិញបានច្រើន អាចបើកនរក្នុងទីក្រុងគ្រប់ពេលវេលា និង សន្សំសំចៃមែនទេ?
ឥឡូវនេះ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលចែកចាយរថយន្ត ISUZU របស់ប្រទេសជប៉ុន បានដាក់បង្ហាញនូវ រថយន្ត ដឹកទំនិញ ប្រភេទភីកអាប់ All-New ISUZU D-Max Spark ជាមួយនឹង ទូដឹកទំនិញ ដូចជា៖ ទូស្ងួត ទូត្រជាក់ និងប្រភេទទូផ្សេងៗទៀត ដើម្បីបំពេញតម្រូវការការអតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ចក់ផងដែរថា រថយន្តភីកអាប់ All-New Isuzu D-Max Spark បែប off-road អាចផ្ទុកទំងន់បានច្រើន ធន់ រឹងមាំ និង សន្សំសំចៃខ្ពស់ ដោយរថយន្តភីកអាប់ ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូតមានចំនួន ៤ ស៊ីំឡាំង ម៉ាសស៊ីំន 1.9L Ddi Blue Power មានកម្លាំង 150 សេះ និងកម្លាំងរមួល 350 ញ៉ូតុន។
រថយន្តនេះដំណើរការដោយប្រអប់លេខដៃ 6 វគ្គ ដែលផ្តល់ភាពងាយស្រួលក្នុងការប្តូរពីលេខមួយទៅលេខមួយទៀត ។ អ្វីដែលពិសេសលើសនេះ គឺលោកអ្នក អាចជ្រើសរើសបាន ទាំងប្រភេទប៉ុង១ (4x2 )និងប្រភេទប៉ុង២ (4x4), ប្រភេទប៉ុង២ វាមានប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដោយគ្មានការព្រួយបារម្ភ។
ចំណុចសំខាន់គឺថា រថយន្ត All-New Isuzu D-Max Spark នេះអាចប្រើប្រាស់សម្រាប់អាជីវកម្មជាច្រើន ដូចជា៖
សេវាកម្មដឹកជញ្ជូនទំនិញ, ដឹកជញ្ជូនសម្ភារៈ បន្លែ ត្រីសាច់ ថ្នាំពេទ្យ ការ៉េម ទឹកកក ជាដើម។ មិនត្រឹមតែប៉ុនោះរថយន្តប្រភេទនេះមានភាពងាយស្រួលក្នុងការចរាចរណ៏ក្នុងទីក្រុង ឬទីប្រជុំជនគ្រប់ពេលវេលាបាន តាមចិត្ត។
ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងធ្វើការតាំងបង្ហាញរថយន្ត ដឹកទំនិញ ប្រភេទភីកអាប់ All-New Isuzu D-Max Spark ជាលើកដំបូងនៅទីតាំង ផ្សារទំនើប Makro Cambodia នៅ ថ្ងៃទី ៣០ - ៣១ ខែតុលា ឆ្នាំ ២០២១។ សំរាប់អតិថិជនដែលមានបំណងចង់បានដៃគូអាជីវកម្មដ៏ល្អឥខ្ចោះ អាចអញ្ចើញទៅមើលរថយន្តផ្ទាល់ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់។
ដើម្បីជ្រាបកាន់តែច្បាស់អំពីពត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅ អាសយដ្ឋានៈ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ 077 98 6663 / 098 46 78 56 / 023 950 084 ឬទំព័រផ្លូវការ Isuzu-KCambodia។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]