ថៃ៖ បើនិយាយដល់តារាសម្ដែងស្រីជើងចាស់សាច់ចាំ Pinky Savika ជាសិល្បការិនីមួយរូប ដែលមានទាំងទេពកោសល្យ សមត្ថភាពខ្ពស់ អាចច្រៀង រាំ និងសម្ដែងបានយ៉ាងល្អឥតខ្ចោះ។ ក្រៅពីដុងសិល្បៈ នាងក៏មានរូបឆោមស្រស់ស្អាតមានមន្តស្នេហ៍គួរឲ្យចាប់អារម្មណ៍ ទើបរាល់ការសម្ដែងរឿងរបស់នាង តែងបានដើរជាតួឯកស្រីយ៉ាងដូច្នេះ។
ពិតណាស់ តារាស្រីជួរមុខប្រចាំប្រទេសថៃ Pinky Savika ទោះមានអាយុ ៣៥ឆ្នាំក៏ពិតមែន តែនាងនៅតែអាចថែរក្សារូបសម្ផស្សឲ្យនៅស្អាត និងក្មេងជាងវ័យដដែល។ មិនតែប៉ុណ្ណោះ វ័យកាន់តែជ្រេ តារារូបនេះកាន់តែលេងខ្លួនស្លៀកពាក់ស៊ិចស៊ី ជាមួយស្ទាយ៍ទាន់សម័យមិនឲ្យចាញ់ក្មេងជំនាន់ក្រោយឡើយ។ ម្យ៉ាងវិញទៀត គ្រប់រូបភាពដែលនាងបានបង្ហោះ តែងតែធ្វើឲ្យអ្នកលេងបណកដាញសង្គម និងហ្វេនលង់នឹងសម្រស់ដ៏ទាក់ទាញរបស់ខ្លួនជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញ Pinky Savika តុបតែងខ្លួនស្ទាយ៍ឃ្យូតៗបែបស្រីស្អាតៗ តែថ្មីៗនេះ តារាស្រីរូបនេះ បានតែងខ្លួនយ៉ាងប្លែកភ្នែក ខណៈនាងផាត់មុខបែបស៊ិចស៊ី ហើយពាក់នូវសក់ខ្លីរួញៗពីរពណ៌ មានពណ៌ស លាយនឹងពណ៌ខ្មៅយ៉ាងដូច្នេះ។ ក្នុងនោះដែរ ក៏មានទស្សនិកជនជាច្រើន បានសរសើរមិនដាច់ពីមាត់នូវរូបសម្រស់ ដ៏ស្រស់ឆើតឆាយរបស់នាង ស្របពេលដែលនាងតែងខ្លួនប្លែកបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]