រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ២៨ តុលា កន្លងទៅថ្មីៗនេះ ការប្រកួតសម្រស់ល្បីឈ្មោះរបស់កម្ពុជា Miss Universe Cambodia 2021 បានស្វែងរកឃើញម្ចាស់ជ័យលាភីរួចរាល់ហើយ ដោយក្នុងនោះ ម្ចាស់មកុដបន្តតំណែងពី កញ្ញា រ៉េត សារីតា បានទៅលើកញ្ញា ងិន ម៉ារ៉ាឌី រីឯម្ចាស់ជ័យលាភីលំដាប់រងទី១ បានទៅលើ បេក្ខនារីមកពីកម្ពុជាក្រោម កញ្ញា ឆន ស្រីណេត

យ៉ាងណាមិញ ក្រោយទទួលដំណឹងល្អទើបបានតែ១ថ្ងៃសោះ ស្រាប់តែមកដល់យប់ថ្ងៃទី ២៩ តុលា កន្លងទៅនេះ ទទួលដំណឹងថា ប្អូនប្រុសរបស់ ម្ចាស់ជ័យលាភីលំដាប់រងទី១ ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ថ្នាក់បាត់បង់ជីវិត ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើទោះបី ទើបនឹងល្បីឈ្មោះក៏ពិតមែន តែគេឃើញ បងប្អូនមហាជនជាច្រើននាក់ បានសម្តែងការសោកស្តាយជាខ្លាំង ទើបតែមានដំណឹងល្អមិនទាន់ប៉ុន្មានផង តែពេលនេះ បែរជា ទទួលដំណឹងក្រៀមក្រំ បាត់បង់ប្អូនប្រុសជាទីស្រលាញ់ទៅបែបនេះ។

ក្នុងនោះ គេក៏ឃើញ បវរកញ្ញា ឆន ស្រីណេត បានពោលពាក្យយ៉ាងដូច្នេះថា ៖

ឆន ស្រីណេត

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ឆន ស្រីណេត
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]