តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដានគាំទ្រ ព្រមទាំងទស្សនាព័ត៌មានសិល្ប:កម្សាន្ត បានជ្រាបរួចមកហើយថា ដោយកាលពីពេលកន្លងទៅ តារាប្រុសស្រី ល្បីៗ និងមានឈ្មោះបោះសម្លេងនៅក្នុងសង្គមសិល្ប:ចំនួនបីដួង គឺលោក ហេង ប៊ុនលាភ អ្នកនាង សុន ស្រីពេជ្រ និងលោកសុះ​ ម៉ាច បានសម្រេចចិត្តទៅរស់នៅ និងប្រើប្រាសជីវិតជាអ្នកជនបទយ៉ាងស្ងប់សុខ ក្រោយការងារប្រកបអាជីពជាអ្នកសិល្ប:ហាក់អាក់ខានមួយរយ:ដោយសារតែ ការរីករាលត្បាតនៃជំងឺកូវីដ១៩។

យ៉ាងណាមិញ ក្រោយសម្រេចចិត្តទៅរស់នៅជនបទ តារាប្រុសស្រីល្បីៗទាំង៣ដួងនេះ ជារឿយៗបង្ហោះនៅរូបថតទេសភាពជនបទស្រុកស្រែចំការយ៉ាងស្រស់ស្អាត គួរឲ្យចង់រស់នៅ ដោយជាក់ស្តែងថ្មីៗនេះ លោកសុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្ប:កម្ពុជា បានបង្ហោះរូបថតដែលបង្ហាញពីសកម្មភាពដើររើសក្តាម ខ្យង តាមទីជនបទស្រុកស្រែចំការ រហូតធ្វើឲ្យអ្នកគាំទ្រចាប់ភ្លឹក និងលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាតែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបថាតើ តារាប្រុសស្រីទាំងបីដួងនេះ ប្រើប្រាស់ជីវិតជាអ្នកជនបទមានក្តីសុខយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

១/. លោក ហេង ប៊ុនលាភ

លោក ហេង ប៊ុនលាភ និងទេសភាពជនបទស្រុកស្រែ

២/. អ្នកនាង សុន ស្រីពេជ្រ

អ្នកនាង សុន ស្រីពេជ្រ និងទេសភាពជនបទស្រុកស្រែ

៣/. លោកសុះ​ ម៉ាច

លោកសុះ​ ម៉ាច និងទេសភាពជនបទស្រុកស្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ