កូរ៉េ៖ រឿង Squid Game ដែលល្បីរន្ទឺពេញបណ្តាញសង្គម Netflix ដោយមានអ្នកចូលទស្សនាដល់រាប់លាននាក់ នៅទូទាំងពិភពលោក អំពីខ្សែរឿងដែលមានលក្ខណៈរន្ធត់ព្រឺព្រួច។ បើទោះបីជា រឿង Squid Game នេះ ត្រូវបានផលិត និងនិពន្ធជាភាសាកូរ៉េ ប៉ុន្តែទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុងពិភពលោក។
ខណៈដែលវណ្ណកម្មរបស់ប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមទទួលបានលទ្ធផលផ្លែផ្កាវិជ្ជមាន ក្នុងពិភពលោក Squid Game ពិតជាបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ត្រូវបានទទួលស្គាល់ នៅក្នុងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ក្រោយពី Squid Game ទទួលជោគជ័យដ៏ត្រចះត្រចង់ ក៏មានលេចចេញព័ត៍មានមិនពិតមួយចំនួន ចាប់ផ្តើមអះអាងពេញពិភពលោក ពោលគឺសារព័ត៍មានជប៉ុន។
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ កាសែតសេដ្ឋកិច្ចជប៉ុនឈ្មោះ Nikkei បានធ្វើការអះអាងយ៉ាងខ្លាំងថា៖ ហ្គេមភាគច្រើន នៅក្នុងរឿងភាគSquid Game ជារបស់ជប៉ុន។ នេះក៏ជាមូលហេតុធ្វើឱ្យមនុស្សចូលចិត្តទស្សនារឿងដ៏ល្បីនេះ។
ទន្ទឹមនោះ លោក Suzuki អគ្គនាយកកាសែត The Nikkei បានអះអាងថា៖
ក្នុងនោះ អគ្គនាយកកាសែតជប៉ុនរូបនេះ សម្តែងការខឹងសម្បារផងដែរជាមួយសៀវភៅអប់រំកូរ៉េ ដែលដាក់បង្រៀន នៅក្នុងសាលា ដោយសៀវភៅប្រមាណ ១៣៣ ក្បាល ដែលត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធអប់រំរបស់កូរ៉េ មិនបានដាក់ប្រភពនៃហ្គេមទាំងនេះមកពីណាទេ ពោលគឺមិនឱ្យតម្លៃដល់ម្ចាស់ដើម៕
ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]