អេហ្ស៊ីប៖ នៅទីបំផុតកម្មវិធីប្រកួតបវរកញ្ញាអន្តរទ្វីប ២០២១ ឬ Miss Intercontinental បានស្វែងរកឃើញម្ចាស់មកុដថ្មីហើយ ដោយបានទៅលើនាង Cinderella Faye Obeñita ដែលជាបេក្ខភាពបវរកញ្ញាមកពីប្រទេសហ្វីលីពីន។
យ៉ាងណាមិញ នៅក្នុងដំណើរការប្រកួតកាលពីយប់មិញនេះ ម្ចាស់មកុដនាង Cinderella Faye Obeñita បានបង្ហាញសមត្ថភាពដ៏ល្អអស្ចារ្យទាំងនៅក្នុងការដើរបង្ហាញម៉ូតូ ការឆ្លើយសំនួរ និងការណែនាំខ្លួន រហូតធ្វើឲ្យគណកម្មាការសម្រេចផ្តល់ពិន្ទុឲ្យបេក្ខនារីតំណាងមកពីប្រទេសហ្វីលីពីនរូបនេះ គ្រងមកុដជាបវរកញ្ញាអន្តរទ្វីបប្រចាំឆ្នាំ២០២១ ដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កាលពីពេលកន្លងទៅកម្ពុជាក៏មានគម្រោងបញ្ចូន បេក្ខនារីដែលតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Intercontinental ដែរ ក៏ប៉ុន្តែត្រូវបានអាក់ខានដោយសារតែ មិនអាចទទួលទិដ្ឋការពីសំណាក់ស្ថានទូតអេហ្ស៊ីបបាន៕
ចង់ឃើញថា ម្ចាស់មកុដបវរកញ្ញាអន្តរទ្វីបប្រចាំឆ្នាំ២០២១ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]