រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងថ្មីសរុបចំនួន ១០៦នាក់ (លទ្ធផលបញ្ចាក់ដោយ PCR) និងមានករណីជាសះស្បើយ ២៣៤នាក់ ព្រមទាំងមានករណីស្លាប់ថ្មីចំនួន ០៨នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៥នាក់)។
គួររំលឹកផងដែលថា ដោយផ្អែកលើទិន្នន័យខាងលើនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាកើនដល់១១៨,៤២៧នាក់ ខណ:អ្នកស្លាប់ សរុបមានចំនួន២៧៨១នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន ជាពិសេសបន្តអនុវត្តនូវវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]