កម្សាន្ត៖ បើនិយាយដល់ឈ្មោះ តារាចម្រៀងជើងចាស់លោក ណុប បាយ៉ារិទ្ធ មហាជន ក៏ដូចជាអ្នកគាំទ្រប្រាកដជាជ្រាបហើយថា តារាប្រុសរូបនេះបានសាងប្រជាប្រិយភាពរបស់ខ្លួនអស់រយៈពេលជិត ២០ឆ្នាំមកហើយ។ ហើយការប្រឡូកក្នុងសិល្បៈរបស់លោក ក៏ទទួលបានការគាំទ្រច្រើនផងដែរ តាមរយៈបទចម្រៀងពីរោះៗជាច្រើន។

ជាមួយគ្នានេះដែរ នៅក្នុងរង្វង់គ្រួសាររបស់តារាប្រុសរូបនេះ មិនត្រឹមតែមានដុងសិល្បៈតែលោកម្នាក់នោះទេ ពោលគឺ ប្អូនៗរបស់លោកផ្សេងៗទៀតក៏សុទ្ធតែពូកែៗក្នុងវិស័យមួយនេះ។ ហើយសព្វថ្ងៃពួកគេក៏កំពុងបំពេញការងារក្នុងវិស័យមួយនេះបានយ៉ាងជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្វីដែលធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺថាបងប្អូនត្រកូល ណុប ទាំងបីនាក់ដែលយើងយកមកបង្ហាញខាងក្រោមនេះ សុទ្ធតែមានរូបរាងសាច់ដុំមាំមួន សាច់សខ្ចី តែងខ្លួនសង្ហាៗដូចតារាបរទេស មើលទៅហាក់នៅតែស្អាតមិនចេះចាស់តាមអាយុនោះឡើយ។ ដែលចំណុចទាំងនេះហើយ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ នៅតែនិយមចូលចិត្ត រាល់ស្នាដៃរបស់ពួកគេមិនដែលរំលង៕

១.ណុប ប៉ាយរិទ្ធ 

ជាកូនប្រុសច្បង និងបានប្រឡូកក្នុងវិស័យចម្រៀងជិត ២០ឆ្នាំមកហើយ។ ហើយសម្រស់របស់តារារូបនេះ ក៏នៅតែក្មេងជាងវ័យ ខណៈអាយុកាន់តែដើរទៅមុខ។

ណុប ប៉ាយរិទ្ធ
ណុប ប៉ាយរិទ្ធ

២.ណុប អ៊ីនុ

ជាអ្នកនិពន្ធទំនុកច្រៀងក្នុងផលិតកម្មរស្មីហង្សមាសជាច្រើនឆ្នាំណាស់មកហើយ។ ហើយរូបរាងរបស់លោក ក៏សង្ហា សាច់ដុំធំៗ គួរឲ្យក្នាញ់តែម្ដង។

ណុប អ៊ីនុ
ណុប អ៊ីនុ

៣.ណុប សម្បត្តិពុទ្ធិរ័ត្ន (នីកូ)

ជាតារាចម្រៀង និងជាតារាដែលហ្វេនៗពេញចិត្តខ្លាំងលើការតែងខ្លួនរបស់លោក ព្រោះគ្រប់ស្ទីលរបស់ នីកូ សុទ្ធតែសង្ហាៗដូចតួកូរ៉េ។

នីកូ
នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ