កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ អតីតសមាជិកក្រុម Crayon Pop ChoA បានទម្លាយព័ត៍មានអំពីការរៀបអាពាហ៍ពិពាហ៍របស់នាង នៅលើបណ្តាញសង្គម Instagram ។

បើតាមសំណេរបង្ហោះនៅលើInstagram តារាចម្រៀងស្រីChoA បានសរសេររៀបរាប់ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមទីភ្នាក់ងាររៀបចំមង្គលការឈ្មោះ Happy Married Company ក៏បានទម្លាយរូបថតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់ ChoA និង មិត្តប្រុសរបស់នាង នៅថ្ងៃនេះ ដោយបានអបអរសាទរគូរស្នេហ៍ទាំងពីរ ចំពោះពិធីរៀបការខាងមុខរបស់ពួកគេ។

ក្នុងនោះ បើតាមប្រភពព័ត៍មាន បានឱ្យដឹងថា គូដណ្តឹងរបស់ ChoA គឺជាអ្នកជំនួញមួយរូប ដែលមានវ័យច្រើនជាងនាង ៦ឆ្នាំ។ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនឹង ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ខែធ្នូ ខាងមុខនេះ។សូមបញ្ជាក់ដែរថា ChoA បច្ចុប្បន្នគឺជា តារា Youtuber អ្នករាយការណ៍ទូរទស្សន៍ និងតារាសម្តែងតន្ត្រី៕

ChoA
ChoA
ChoA និង គូដណ្តឹង
ChoA និង គូដណ្តឹង
ChoA និង គូដណ្តឹង
ChoA និង គូដណ្តឹង

ប្រភព៖ Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]