ភ្នំពេញ៖ កម្មវិធី CamID App ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា«App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិផ្ដល់ពានរង្វាននិងចំណាត់ថ្នាក់ធុរកិច្ចដ៏ល្បីល្បាញនៅលើពិភពលោក ។
CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប - ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ឆ្លងប្រព័ន្ធ - ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា កម្មវិធី App ដ៏អស្ចារ្យរបស់មិត្តហ្វូនមួយនេះ ត្រូវបានទទួលស្គាល់ដោយពានរង្វាន់ដ៏ថ្លៃថ្លា ដោយសារតែ App នេះមានភាពនវានុវត្តនិងផ្ដល់ការកម្សាន្តដ៏ល្អនិងសម្បូរបែបបំផុត ។
លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា ៖
យោងតាមលោកអគ្គនាយករងដដែល CamID ទើបតែបានបន្ថែមមុខងារថ្មីមួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្ដូរកាតកោសដែលខូចយកកាតថ្មីបាន ។ លោកបានបន្តថា៖ កាលពីមុន នៅពេលដែលកាតកោសរបស់អតិថិជនខូច ពួកគេចាំបាច់ត្រូវធ្វើដំណើរទៅដល់ហាងលក់ (Showroom) ដើម្បីប្ដូរយកកាតថ្មី ដែលបង្កការលំបាកនិងធ្វើឲ្យពួកគេខាតបង់ពេលវេលា ។
លោក ឌិនថន មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា
មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជាជាង៩លាននាក់ ។
ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូននៅក្នុងបណ្ដាឆ្នាំខាងមុខគឺក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់លើការផ្ដល់កម្មវិធីឌីជីថលកាន់តែច្រើនសម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]