ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកនិយមលេងបណ្ដាញសង្គម ប្រាកដជានៅចាំបាន ក្មេងស្រីម្នាក់ឈ្មោះថា យ៉ង់ ស្រីនីត រស់នៅឯខេត្តមណ្ឌលគីរី ដែលល្បីកាលពីជាងកន្លះឆ្នាំំមុនថា នាងមានសម្រស់ស្អាតបែបធម្មជាតិ។ ដោយកាលនោះក្រោយឃើញនាងហើយ ធ្វើឲ្យគ្រប់គ្នាអាណិតស្រលាញ់នាងស្ទើរច្រើន ព្រោះជាក្មេងស្រីដែលមានឆន្ទៈ មានក្ដីស្រមៃ និងចេះតស៊ូក្នុងគ្រួសារក្រីក្រ។

ម្យ៉ាងវិញទៀត ដោយសារតែមនុស្សមួយចំនួន មើលឃើញពីភាពស្រស់ស្អាតរបស់នាង ទើបមានបណ្ដាក្រុមហ៊ុន និងអ្នកមានចិត្តសប្បុរសធម៌ជាច្រើនបានជួយឧបត្ថម្ភ និងហៅនាងទៅថតផ្សាយពាណិជ្ជកម្មជាហូរហែ ពិសេសក៏មាន ឧកញ៉ាស្រី ចាន់ថន ទទួលចិញ្ចឹមជាកូនធម៌ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយមានអ្នកជួយទំនុកបម្រុងលើការរស់នៅរបស់នាង ពេលបច្ចុប្បន្ន យ៉ង់ ស្រីនីត ក៏កាន់តែវិវត្តន៍ខ្លួនបានល្អ ស្រស់ស្អាតជាងមុន ប្ដូរទាំងការតុបតែងខ្លួន ប្ដូរទាំងសាច់ឈាមប្រែជាស្រស់ថ្លា ពោលគឺអាចនិយាយបានថា ពេលនេះជីវិតរបស់នាងស្ទើរតែផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុងតែម្ដង ចាប់តាំងពីបានមានឈ្មោះល្បីក្នុងបណ្ដាញសង្គមមក។

គួរបញ្ជាក់ថា សព្វថ្ងៃក្មេងស្រីរូបនេះ កំពុងចំំណាយពេលរៀនសូត្រ និងកំពុងធ្វើជាអ្នកឆុងកាហ្វេ នៅក្នុងហាងកាហ្វេនៃសួនកម្សាន្តមួយកន្លែង ដើម្បីជួយរកប្រាក់ទៅជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតផងដែរ៕

យ៉ង់ ស្រីនីត ពីមុន
យ៉ង់ ស្រីនីត ពីមុន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន
យ៉ង់ ស្រីនីត បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]