តៃវ៉ាន់៖ នៅថ្ងៃទី ៣០ ខែតុលា កន្លងទៅនេះ យោងតាមទំព័រ QQ បានធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើលទៅលើ ព័ត៌មានមួយ ដែលបានលើកឡើងថា ទំនាក់ទំនង តារាស្រី Barbie Hsu និង ស្វាមី លោក Wang Xiaofei បានឈានដល់កិច្ចព្រមព្រៀងលែងលះគ្នាហើយ ដោយអ្នកទាំងពីរ បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនង បន្ទាប់ពី មិនអាចដោះស្រាយជម្លោះបាន អស់រយៈពេលជាច្រើនខែ។
តាមប្រភពដដែលនេះ បាននិយាយថា នៅដើមខែតុលា លោក Wang Xiaofei បានត្រលប់ទៅតៃវ៉ាន់វិញ ដើម្បីចុះហត្ថលេខា លើឯកសារលែងលះ និង ពិភាក្សាអំពីការមើលថែទាំកូន ព្រមទាំងការបែងចែកទ្រព្យសម្បត្តិ ជាមួយនឹង Barbie Hsu ។ ហើយអ្នកទាំងពីរ ថែមទាំងបានសារភាពទៅកាន់មិត្តជិតស្និទ្ធថា បានបែកគ្នាហើយ ប៉ុន្តែមិនទាន់បានប្រកាសប្រាប់សារព័ត៌មាន នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងទៀត ខាងសារព័ត៌មានមួយ បានធ្វើការទាក់ទងទៅស្វាមីតារាស្រីរូបនេះ ដើម្បីសួរអំពីព័ត៌មានដែលថា លោកបានបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធជាមួយនាងនោះ តែ អ្នកជំនួញរូបនេះ មិនបានផ្តល់ចម្លើយអ្វីទេ ដែលអាកប្បកិរិយាមិនច្បាស់លាស់នេះគឺ ហាក់ខុសពីលើកមុន ដែលធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍ថា ប្ដីប្រពន្ធអ្នកទាំងពីរ បានឈានដល់ផ្លូវបំបែកជាផ្លូវការហើយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]