កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ រាល់ការបង្ហោះរបស់ តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK តែងតែត្រូវបានអ្នកគាំទ្រជាច្រើន មើលឃើញ និងតាមដានយ៉ាងពេញទំហឹង ជាពិសេស ពួកគេថែមទាំងបានរកឃើញថា តារាស្រីរូបនេះ ធ្លាប់បានបង្ហោះរូបថតជាច្រើនសន្លឹកដោយចៃដន្យបង្ហាញពីតម្រុយមួយ ធ្វើឲ្យមានការសង្ស័យពីទំនាក់ទំនងស្នេហាជាមួយនឹង ជាមួយនឹង កំពូលកីឡាបាល់ទាត់ម្នាក់។

នៅក្នុងនោះដែរ កាល​ពី​ខែ​ធ្នូ​ កន្លង​ទៅ តារា​ស្រី Jennie បាន​បង្ហោះ​រូប​ភាព​បន្តបន្ទាប់​ ក្នុងឈុត​សម្លៀក​បំពាក់​ពណ៌​ស្វាយយ៉ាងស្រស់ស្អាត ដោយចៃដន្យនោះ អ្នក​លេង​អ៊ីនធឺណេតកូរ៉េ​ បាន​រក​ឃើញ​ថា កំពូល​តារាបាល់ទាត់ លោក Zinedine Zidane ក៏​បាន​ស្លៀក​សម្លៀក​បំពាក់​ស្រដៀង​គ្នានេះ​ដែរ ហើយ​បាន​ថត​រូប​ជាមួយ​នឹង​ស្ទាយ៍ស្រដៀងគ្នាថែមទៀត ដែលមានសត្វចិញ្ចឹមរបស់ពួកគេនៅជាមួយ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា ហ្វេនៗគ្រប់គ្នាដឹងថា នេះគ្រាន់តែជាការចៃដន្យតែប៉ុណ្ណោះ និងគ្មានអ្វីពាក់ព័ន្ធគ្នាឡើយ ប៉ុន្តែភាពស្រដៀងគ្នាមួយនេះ ពិតជាបង្កឲ្យមានភាពភ្ញាក់ផ្អើល ក៏ដូចជា ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេត ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមើលទៅ ពួកគេទាំងពីរ ហាក់ដូចជា កំពុងតែបង្អួតរូបថតស្វីតៗដោយប្រយោល នៅលើបណ្ដាញសង្គម៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie
Jennie
Jennie
Zinedine Zidane
Jennie និង Zinedine Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]