កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣០ ខែតុលាមេក្រុម Taeyeon នៃសមាជិក Girls' Generation បានអាប់ដេត Instagram របស់នាងជាមួយនឹងរូបភាពចុងក្រោយសម្រាប់ ដោយគ្មានចំណងជើងជាក់លាក់ណាមួយឡើយ ត្រូវបានមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន។

ជាមួយគ្នានេះដែរ ការអាប់ដេត Instagram របស់តារាស្រីរូបនេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាធ្វើធម្មតា ក្រោយពីមានរឿងអាស្រូវដែលនាងត្រូវបានគេបោកប្រាស់ ប្រាក់ជិត ១លានដុល្លារ​ នៃការទិញអចលនទ្រព្យ ដែលបានបង្កឱ្យមានការជជែកវែកញែកដ៏ក្តៅគគុកនៅលើសហគមន៍អនឡាញកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញក្រោយពីបង្ហោះរូបនេះ ត្រូវបានគេលើកយកមកនិយាយធ្វើជាប្រធានបទម្តងទៀត ដែលតារាស្រីរូបនេះ បែរជាបង្ហោះរូបភាពធម្មតាទៅវិញ ដោយមិនខ្ចីខ្វាយខ្វល់រឿងចម្រូសចម្រាស ដែលបានកើតឡើងដូចដែលបានចុះផ្សាយ បូករួជាមួយទឹកមុខស្រស់ ធ្វើដូចគ្មានអ្វីកើតឡើងទៅវិញ។

តួយ៉ាងដូចដែលបានរាយការណ៍ពីមុន Taeyeon ត្រូវបានគេរាយការណ៍ថាជាជនរងគ្រោះនៃការបោកប្រាស់អចលនទ្រព្យ ហើយនាងផ្ទាល់បានសរសេរនៅលើ Instagram Story របស់នាងដោយបដិសេធថានាងមិនបានចូលរួមក្នុងការវិនិយោគអចលនទ្រព្យណាមួយដើម្បីរកប្រាក់ចំណេញនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នាងបានពន្យល់ថានាងបានទិញដីនេះដោយសង្ឃឹមថានឹងសាងសង់ផ្ទះសម្រាប់គ្រួសាររបស់នាង ប៉ុន្តែអ្នកនិយមលេងអ៉ីនធឺណែតជាច្រើន បែរជាជឿ ថែមទាំងបានបដិសេធការពន្យល់របស់នាងទៅវិញ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

 Taeyeon
 Taeyeon
 Taeyeon
 Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]