ថៃ៖ បន្ទាប់ពីទទួលបានសមាជិកថ្មី ដែលជាកូនប្រុសដ៏ឲ្យស្រលាញ់ម្នាក់មក ក្រុមគ្រួសារ តារាស្រី Sririta និង ស្វាមី កាន់តែមានសុភមង្គល និងបើកបង្ហាញពីភាពផ្អែមល្ហែម ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗអ្នកទស្សនា បានកម្សាន្តអារម្មណ៍ ផងដែរ។

ដោយឡែក ថ្មីៗនេះ ភាពល្អូកល្អើនរបស់អ្នកទាំងពីរ ហាក់មិនចេះដាច់នោះទេ ដែលនៅក្នុងឱកាសខួបកំណើតគម្រប់ ៤០ ឆ្នាំ របស់ តារាស្រី Sririta អ្នកទាំងពីរ បាន​នាំ​គ្នា ទៅធ្វើ​បុណ្យ​នៅ​វត្ត តុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់សោភា និងមានភាពវ័យក្មេង បើទោះបីជា ស្ថិតក្នុងវ័យកាន់តែច្រើន និងមានកូនមួយរួចទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេនកាន់តែចាប់អារម្មណ៍នោះគឺ ស្វាមី​របស់តារាស្រីរូបនេះ បានធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ថ្ងៃ​ខួប​កំណើត ដោយបាន​នាំនាង ទៅជិះ​ទូក​កម្សាន្ត​ តាម​ដង​ទន្លេ​យ៉ាងរំភើយ ជាពិសេស Sririta ថែមទាំង បានបង្ហោះ​ឃ្លីប​ បង្ហាញពីបរិយាកាសផ្អែមល្ហែម ​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនាយ៉ាងជក់ចិត្ត នៅពេលដែលបានឃើញពី សកម្មភាពរ៉ូមែនទិក ឱបនិងថើបគ្នា ដោយក្ដីស្រលាញ់ បញ្ជាក់ពីទំនាក់ទំនងដ៏ស្អិតរមួត នៅក្នុងជីវិតប្ដីប្រពន្ធអ្នកទាំងពីរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Sririta 
Sririta 
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]