កម្សាន្ត៖ មួយរយៈចុងក្រោយនេះ តារាស្រីថៃ Aum Patchrapa គឺជាតារាស្រីមួយរូបនេះ ដែលមានតែងតែមានស្ទាយ៍តែងខ្លួនថ្មីប្លែកជានិច្ច សម្រាប់ឲ្យហ្វេនៗបានទស្សនាកម្សាន្ត នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ នាងក៏បានបង្អួតពីសម្រស់យ៉ាងស្រស់សោភា និងក្មេងជាងវ័យ ទៀតផង។
ជាក់ស្ដែង នៅក្នុងថ្ងៃនេះ ដែលជាថ្ងៃបុណ្យ Halloween តារាស្រីរូបនេះ ក៏បានបញ្ចេញនូវរូបភាពជាច្រើនសន្លឹក ជាមួយនឹងស្ទាយ៍តុបតែងខ្លួនបែបបិសាច ក្នុងឈុតពណ៌ខ្មៅ ពាក់ក្រចកវែងៗ ដើម្បីឲ្យត្រូវនឹងបុណ្យមួយនេះ ព្រមទាំងជាស្ទាយ៍ដ៏ប្លែកភ្នែកមួយ ឃើញហើយពិតជាគួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីគួរឲ្យកត់សម្គាល់នោះគឺ នៅពេលដែល Aum បានតុបតែងខ្លួនបែបនេះ គឺពិតជា មើលទៅមានភាពស្រដៀងគ្នា ទៅនឹង តារាស្រីខ្មែរ អ្នកនាង ឌុច លីដា យ៉ាងខ្លាំង ដោយបានថតរូបលេងស្ទាយ៍កាយវិការ ជាពិសេស ស្ទាយ៍ផាត់មុខ ដែលបានធ្វើទម្រង់មុខមាត់ទាំងមូលរបស់ Aum កាន់តែដូចនឹង ឌុច លីដា បេះបិទ ដែលធ្វើឲ្យហ្វេនៗជាច្រើន បានទស្សនាហើយ ស្ទើរតែច្រឡំគ្នា និងពិបាកបែងចែកថា តើនារីក្នុងរូបនេះ គឺជា Aum ឬជា ឌុច លីដា ថែមទៀតផង ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]