តៃវ៉ាន់៖ បន្ទាប់ពី រៀបការបាន ៥ ឆ្នាំមកនេះ តារាស្រី Ruby Lin និងស្វាមី លោក Wallace Huo តែងតែលេចឮពីពាក្យចចាមអារ៉ាមមិនចេះចប់ នៅក្នុងទំនាក់ទំនងប្ដីប្រពន្ធអ្នកទាំងពីរ ជាពិសេស គ្រប់គ្នា ក៏បានចាប់អារម្មណ៍ ចំពោះរឿងរ៉ាវមួយ ដែលប្រព័ន្ធផ្សព្វផ្សាយ ធ្លាប់បានប៉ាន់ស្មានថា លោក​ Wallace Huo ត្រូវបានប្រពន្ធរបស់ខ្លួន រារាំង មិនឲ្យត្រឡប់ទៅប្រឡូក នៅក្នុងឧស្សាហកម្មកម្សាន្ត។

ដោយឡែក ស្រាប់តែមានអត្ថបទមួយដែលបានចែករំលែក ដោយគេហទំព័រ QQ លើកឡើង អំពីការពិតនៃរឿងនេះ ដែលមានភាពខុសគ្នាទាំងស្រុង ពីពាក្យចចាមអារ៉ាម។ នៅក្នុងនោះ បានបង្ហាញថា តាមពិតទៅ បន្ទាប់ពីរៀបការរួច តារាប្រុស លោក Wallace Huo ស្ម័គ្រចិត្តនៅផ្ទះ ដើម្បីមើលថែកូន ដោយដឹងថា ភរិយារបស់ខ្លួន នាង Ruby Lin បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងអាជីព ដូច្នេះហើយ តារាសម្តែងប្រុសរូបនេះ ក៏បានចំណាយពេលយ៉ាងច្រើន ជាមួយនឹងកូនស្រី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ ក៏បញ្ជាក់យ៉ាងច្បាស់ទៀតថា លោក Wallce Huo លែងមានភាពសាទរចំពោះអាជីពសម្ដែងរបស់ខ្លួនទៀតហើយ ដោយរូបលោក ចង់ចូលនិវត្តន៍ ដើម្បីចិញ្ចឹមគ្រួសារ និងមើលថែកូនហើយនេះគឺជា ជម្រើសផ្ទាល់ខ្លួនរបស់លោក មិនមែនដោយសារ Ruby Lin បង្ខំ និងគៀបសង្កត់ ដូចពាក្យចចាមអារ៉ាម ដែលបានចែកចាយនៅលើបណ្តាញសង្គមនោះទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Wallace Huo ​និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]