កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានបុរសម្នាក់ បានធ្វើឱ្យអ្នកនិយមលេង អ៉ីនធឺណែត មានការភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលដែល បុរសរូបនេះ បានបង្ហោះលើបណ្តាញសង្គម ដោយបានធ្វើផ្ទាំងប៉ាណូមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមអ្វីដែលបុរសនេះ បានចែកចាយការបង្ហោះ នៅលើគណនីផ្ទាល់ខ្លួន ដោយលោកបានសរសេរខ្លឹមសារ បានសុំអញ្ជើញសមាជិកក្រុម BLACKPINK តារាស្រី Jennie Kim ញុំអាហារពេលល្ងាចជាមួយ ដោយបានដាក់អក្សរធំ នៅផ្ទាំងប៉ាណូ ដែលព្យួរនៅជាប់អគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នដំណឹងពីរឿងហួសចិត្តមួយនេះ ត្រូវបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបណ្តាលឲ្យ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានបញ្ចេញប្រតិកម្មរបស់ពួកគេចំពោះទង្វើដ៏ហួសហេតុរបស់ដើម្បីដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលត្រូវបានគេរិះគន់តែម្តង ជាមួយនឹងទង្វើរបស់បុរសម្នាក់នេះ៕

ប្រភព៖ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖

Jennie 
បុរសដែលបង្ហោះ
ផ្ទាំងដែលបុរសនោះបានជួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]