កូរ៉េខាងត្បូង៖ នៅតែរយៈពេលមិនដល់កន្លះខែ ខ្សែភាពយន្តថ្មីរឿង «Now, We Are Breaking Up» ដែលសម្តែងដោយតារាសម្តែងស្រី Song Hye Kyo គ្រេាងនឹងចាក់ផ្សាយនៅថ្ងៃសុក្រ ទី12 ខែវិច្ឆិកា ឆ្នាំ2021 ខាងមុខនេះដែលធ្វើឲ្យមហាជនមានការអន្ទះសារជាខ្លាំង។

ទន្ទឹមនឹងនេះដែរ រឿងភាគមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗ មានការទន្ទឹមរង់ចាំ ទ្បេីងរំភេីបញ័រចង់ទស្សនា សម្រាប់រឿងភាគកូរ៉េដែលត្រូវនឹងចេញផ្សាយក្នុងឆ្នាំនេះ  ព្រេាះវាជារឿងដំបូងដែលមេម៉ាយរូបនេះ ត្រទ្បប់មកវិញ បន្ទាប់ពីផ្អាកសម្តែងរឿងមួយរយ:ធំ ប៉ុន្មានឆ្នាំចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាក់ស្តែង ប៉ុស្តិ៍ទូរទស្សនិ៍ SBS បានបញ្ចេញរូបភាពខ្លះៗ ទាក់ទងនឹងខ្សែភាពយន្តរឿងនេះ ដែលរូបភាពទាំងនោះទទួលបានការទាក់ទាញយ៉ាងលើសលប់ នៃឈុតនីមួយៗក្នុងសាច់រឿង បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែត បានបន្តផ្ទាំងរូបភាពទាំងនោះ។

ទោះជាយ៉ាងណា អ្វីដែលគួរឲ្យចាប់អារម្មណ៍ រូបថតមួយសន្លឹក ដែលតួឯកស្រី និងតួឯប្រុស បានឈរថតជុំគ្នានៅក្រោយឆាក បានមានទាក់ទាញជាខ្លាំង ជាពិសេសនោះសម្រស់មិនខ្ចីចាស់របស់ តារាស្រី ហ៊ាន់ ជីអ៉ុន ដែលមើលទៅពិតជាសាកសមគ្នា ជាមួយតួអង្គប្រុសក្មេង ដែលត្រូវបានគេដឹងថា​ អាយុរបស់ពួកគេមានភាពខុសគ្នា រហូតដល់ ១០ឆ្នាំ តែផ្ទុយទៅវិញ តារាស្រីរូបនេះ ពិតជាស៊ីគ្នាខ្លាំង ថ្វីត្បិតរូបនាងមានវ័យក្បែរ​៤០ ចំណែកតួប្រុសត្រឹមតែវ័យ​២៩ឆ្នាំតែប៉ុណ្ណោះ៕

សូមរង់ចាំទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
  រឿង «Now, We Are Breaking Up»
ផ្ទាំងដែលគេបានចេញផ្សាយ
រូបភាពក្រោយឆាក ដែលគេបានសរសើរសម្រស់អ្នកទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]