រាជធា​នីភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ យោងតាមរបាយការណ៍ស្តីពីកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាដែលបង្ហាញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានសម្រេចបាននូវគោលដៅជាលទ្ធផលចំនួន ១០០,០០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

គួរកត់សម្គាល់ថាផងដែលថា នៅក្នុងតំបន់អាសុីអាគ្នេយ៍ កម្ពុជាបន្តឈរចំណាត់ថ្នាក់លេខ១ ជាមួយនឹងប្រទេសសឹង្ហបុរី ដែលជាប្រទេសមានអាត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅក្នុងតំបន់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

របាយការណ៍ស្តីពីអាត្រាចាក់វ៉ាក់សាំងនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]